អង្គការសហប្រជាជាតិព្រមានថាពិភពលោកនឹងប្រឈមមុខនឹងហានិភ័យ ប្រើប្រាស់អាវុធនុយក្លេអ៊ែរខ្ពស់
(VOVWORLD) -ហានិភ័យក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរកំពុងកើនឡើង ដោយបង្កប់នូវគ្រោះថ្នាក់ជាច្រើនសម្រាប់ពិភពលោក។
តំណងជាន់ខ្ពស់ទទួលបន្ទុករំលាយសព្វាវុធនៃអង្គការសហប្រជាជាតិ លោស្រី Izumi Nakamitsu |
|
តំណងជាន់ខ្ពស់ទទួលបន្ទុករំលាយសព្វាវុធនៃអង្គការសហប្រជាជាតិ លោស្រី Izumi Nakamitsu បាននាំចេញសេចក្ដីព្រមានពោលខាងលើ នៅក្នុងសម័យប្រជុំត្រៀមរៀបចំសម្រាប់សន្និសីទស្ដីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៃអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវរបស់ស្វ៊ីស នាថ្ងៃទី ២៣ មេសា។
លោកស្រី Nakamitsu បានអះអាងថា៖ ពិភពលោកកំពុងប្រឈមមុខនឹងការសាកល្បង ដូចនាគ្រាមុនពេលបង្កើត NPT។ លោកស្រីរូបនេះបានសង្កត់ធ្ងន់ថា៖ កម្មវិធីធ្វើទំនើបភាវូបនីយកម្មនុយក្លេអ៊ែររបស់ប្រទេសមានអាវុធនុយក្លេអ៊ែរ គឺជាហេតុផលនាំមកនូវការរត់ប្រណាំងគ្រឿងសព្វាវុធ។
លោកស្រី Nakamitsu ក៏បានក្រើនរំលឹកថា៖នាពេលថ្មីៗនេះ ប្រទេសមាហាអំណាចខាងនុយក្លេអ៊ែរនៅលើពិភពលោក នៅតែកំពុងអនុវត្តន៍កិច្ចចរចាស្ដីពីការគ្រប់គ្រង និងរំសាយសព្វាវុធ។ ទោះយ៉ាងណាក៏ដោយ ហានិយភ័យប្រើប្រាស់អាវុធនុយក្លេអ៊ែរបានកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕