អង្គការសហប្រជាជាតិរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសង្គ្រាមលោកលើកទី២
|
អង្គការសហប្រជាជាតិរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសង្គ្រាមលោកលើកទី២ (un.org) |
Vovworld-នាថ្ងៃទី៥ឧសភា នៅទីស្ដីការអង្គការសហប្រជាជាតិនៅទីក្រុង
New York អាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៩បាន
រៀបចំដ៏មហោឡារឹកពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសង្គ្រាមលោកលើក
ទី២ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិរួមជាមួយ
ឯកអគ្គរដ្ឋទូតភារធារីដំណាងនៃប្រទេសសមាជិកចំនួន១៩៣។ ថ្លែងមតិនៅពិធី
នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon បានគោរពរំលឹក
គោលគំនិតមនុស្សសាស្ត្ររបស់អ្នកបង្កើតអង្គការនេះ នោះគឺនាំមនុស្សលោករួច
ផុតពីការភ័យខ្លាចនៃសង្គ្រាមនិងកសាងអនាគតកាន់តែភ្លឺស្វាងជាងសំរាប់ជំនាន់
អនាគត។ លោកបានអំពាវនាវសហគមន៍អន្តរជាតិរំលឹកដល់អ្នកដែលបាន
ពលីកម្មដើម្បីជីវភាពរស់នៅសន្តិភាពនិងរួមគ្នាដើម្បីគោលគំនិតដ៏ខ្ពង់ខ្ពស់នៃការ
បង្កើតអង្គការសហប្រជាជាតិក្លាយទៅជាការពិត៕