អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះមហាសន្និបាតសន្ទនាជាតិស៊ីរី

(VOVWORLD) -បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Staffan de Mistura បានអបអរសាទរចំពោះលទ្ធផលនៃមហាសន្និបាតសន្ទនាជាតិស៊ីរី ដែលទើបនឹងបានរៀបចំឡើងនៅទីក្រុងសូជីប្រទេសរុស្ស៊ី ហើយចាត់ទុកថា នេះគឺជាការរួមចំណែកសំខាន់ចំពោះដំណើការចរចាសន្តិភាពស៊ីរី ដោយអង្គការសហប្រជាតិគាំពារ។
អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះមហាសន្និបាតសន្ទនាជាតិស៊ីរី - ảnh 1អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះមហាសន្និបាតសន្ទនាជាតិស៊ីរី 

នាថ្ងៃទី ៣០ មករា ថ្លែងមតិចំពោះមុខអ្នកយកព័ត៌មានអាមេរិកនេះ លោក Staffan de Mistura បានលើកច្បាស់ថា មហាសន្និបាតសូជីបានជួយឲ្យដំណើការចរចាសន្តិភាពស៊ីរីសម្រេចរួចរាល់គោលដៅមួយ ពោលគឺជំរុញឲ្យរដ្ឋាភិបាល និងភាគីប្រឆាំងចូលរួមកិច្ចសន្ទនាស្ដីពីបញ្ហាតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ មន្ត្រីពិសេសរូបនេះបានអបរអសាទរចំពោះការដែលមហាសន្និបាតបានអនុម័តលើបញ្ជីរាយនាមបេក្ខជនចូលរួមគណកម្មធិការស្រាវជ្រាវអំពីបញ្ហា ទាក់ទិននឹងការតាក់តែងរដ្ឋធម្មនុញ្ញ (ហៅកាត់ថាគណកម្មាធិការរដ្ឋធម្មនុញ្ញ)ដោយមានភារកិច្ចតាក់តែងរដ្ឋធម្មនុញថ្មីសម្រាប់ស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ