អង្គការសហប្រជាជាតិហៅ Covid-19 ថាជា “វិបត្តិធ្ងន់ធ្ងរបំផុត” ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានហៅ ជំងឺរាតត្បាតសកល Covid-19 ថាជា “វិបត្តិដ៏ធ្ងន់ធ្ងរបំផុត” ដែលពិភពលោកត្រូវប្រឈមមុខ។
អង្គការសហប្រជាជាតិហៅ Covid-19 ថាជា “វិបត្តិធ្ងន់ធ្ងរបំផុត” ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres 

នៅក្នុងសុន្ទរកថាមួយ នាថ្ងៃទី ១ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានហៅ ជំងឺរាតត្បាតសកល Covid-19 ថាជា “វិបត្តិដ៏ធ្ងន់ធ្ងរបំផុត” ដែលពិភពលោក ត្រូវប្រឈមមុខ ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ព្រមទាំងបានសង្កត់ធ្ងន់ថា  វីរុសដ៏សាហាវ SARS-CoV-2 កំពុង “វាយប្រហារចូលគោលគន្លឹះនៃសង្គមមនុស្ស”។

លោក Guterres បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ត្រូវឆ្លើយតបឱ្យបានខ្លាំងក្លាថែមទៀត ចំពោះស្ថានភាពបន្ទាន់នៃការរីករាលដាលជំងឺរាតត្បាតសកល Covid-19 និងបានព្រមានថា “សុខភាព” នៃសេដ្ឋកិច្ចសកលកំពុងជួបប្រទះគ្រោះថ្នាក់ហើយ ហើយនឹងនាំឱ្យមាន “វិបត្តិសេដ្ឋកិច្ចមួយ ដែលប្រហែលជាមិនមានភាពស្របគ្នានៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះឡើយ”។ ផលប៉ះពាល់មហន្តរាយមួយនៃរោគរាតត្បាត Covid-19 គឺថា វាអាចធ្វើឱ្យជម្លោះទូទាំងពិភពលោកកាន់តែធ្ងន់ធ្ងរឡើងក៏មានដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ