អង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្ត ដោយ អំពាវនាវឱ្យ​មាន​ដំណោះស្រាយ​ចំពោះវិបត្តិស្បៀងអាហារពិភពលោក

(VOVWORLD) - តាមនោះសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភជាបន្ទាន់ដល់បណ្ដាប្រទេសដែលរងផលប៉ះពាល់ដោយវិបត្តិសន្តិសុខស្បៀងអាហារ តាមរយៈសកម្មភាពសម្របសម្រួលគ្នា រួមមានការផ្គត់ផ្គង់ស្បៀងអាហារសង្គ្រោះបន្ទាន់ ជួយឧបត្ថម្ភហិរញ្ញវត្ថុ ជំរុញ និងធ្វើពិពិធកម្មផលិតកម្មកសិកម្ម។
អង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្ត ដោយ អំពាវនាវឱ្យ​មាន​ដំណោះស្រាយ​ចំពោះវិបត្តិស្បៀងអាហារពិភពលោក - ảnh 1កសិករម្នាក់ឈរលើវាលពោតដែលរងការខូចខាតដោយគ្រោះរាំងស្ងួតក្នុងទីក្រុង Turkana ប្រទេសកេនយ៉ា (រូបថត៖ AFP/VNA)

នាថ្ងៃទី ២៣ ឧសភា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្ត ដោយអំពាវនាវឱ្យធ្វើសកម្មភាពជាសកល សំដៅកាត់បន្ថយផលប៉ះពាល់នៃវិបត្តិសន្តិសុខស្បៀងអាហារនាពេលបច្ចុប្បន្ន។ តាមនោះសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភជាបន្ទាន់ដល់បណ្ដាប្រទេសដែលរងផលប៉ះពាល់ដោយវិបត្តិសន្តិសុខស្បៀងអាហារ តាមរយៈសកម្មភាពសម្របសម្រួលគ្នា រួមមានការផ្គត់ផ្គង់ស្បៀងអាហារសង្គ្រោះបន្ទាន់ ជួយឧបត្ថម្ភហិរញ្ញវត្ថុ ជំរុញ និងធ្វើពិពិធកម្មផលិតកម្មកសិកម្ម។ សេចក្ដីសម្រេចចិត្តនេះបានអំពាវនាវឱ្យជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើគោលការណ៍ បើកចំហ មិនរើសអើង និងសមភាពក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ សេចក្ដីសម្រេចចិត្តនេះក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) និងក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20) ចាត់ទុកសន្តិសុខស្បៀងអាហារសាកល គឺជាតម្រូវការជួរមុខក្នុងរបៀបវារៈ និងជួយឧបត្ថម្ភដល់ការខិតខំប្រឹងប្រែងពហុភាគី ស្វែងរកដំណោះស្រាយសមស្របសម្រាប់វិបត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ