អង្គការសហប្រជាជាតិអំពាវនាវអនុវត្តដំណោះស្រាយការទូតចំពោះបញ្ហាឧបទ្វីបកូរ៉េ

(VOVWORLD) -បញ្ហាបន្ទាន់នាបច្ចុប្បន្នគឺធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងទំនាក់ទំនងការទូត ជាដំណោះស្រាយតែមួយគតសំរាប់បញ្ហានេះដែរ។
អង្គការសហប្រជាជាតិអំពាវនាវអនុវត្តដំណោះស្រាយការទូតចំពោះបញ្ហាឧបទ្វីបកូរ៉េ - ảnh 1អង្គការសហប្រជាជាតិអំពាវនាវអនុវត្តដំណោះស្រាយការទូតចំពោះបញ្ហាឧបទ្វីបកូរ៉េ 

បញ្ហាបន្ទាន់នាបច្ចុប្បន្នគឺធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងទំនាក់ទំនងការទូត ជាដំណោះស្រាយតែមួយគតសំរាប់បញ្ហានេះដែរ។ នេះជាសេចក្ដីប្រកាសរបស់អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហានយោបាយ លោក Jeffrey Feltman នាំចេញនាថ្ងៃទី៩ធ្នូ បន្ទាប់ពីពេលបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង ក្នុងរយៈពេល៥ថ្ងៃ។ ក្នុងសេចក្ដីជូនដំណឹងសារព័ត៌មាន លោក Feltman បានអះអាងថា៖ ដំណោះស្រាយការទូត តាមរយៈការចរចារប្រកបដោយស្មោះត្រង់ នោះគឺជាដំណោះស្រាយតែមួយគត់ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ