អង្គភាពអាជីវកម្មតៃវ៉ាន់ (ចិន) ស្វែងយល់បរិយាកាសវិនិយោគនិងទេសចរណ៍នៅវៀតណាម


អង្គភាពអាជីវកម្មតៃវ៉ាន់ (ចិន) ស្វែងយល់បរិយាកាសវិនិយោគនិងទេសចរណ៍នៅវៀតណាម  - ảnh 1
អង្គភាពអាជីវកម្មតៃវ៉ាន់ (ចិន) ស្វែងយល់ស្ថានភាពអំពីបរិយាកាសវិនិយោគនិងទេសចរណ៍នៅវៀតណាម (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ មិថុនា គណៈប្រតិភូអង្គភាពអាជីវកម្ម និងកាសែតរបស់តៃវ៉ាន់​ (ចិន) បានមានដំណើរទស្សនកិច្ចការងារនៅតំបន់ភាគខាង
ត្បូងរបស់វៀតណាម ដូចជា ទីក្រុងហូជីមិញ ខេត្ត Binh Duong ខេត្ត Dong Nai ជាដើម សំដៅស្វែងយល់ស្ថានភាពអំពីបរិយាកាសវិនិយោគនិងទេសចរណ៍នៅតំបន់ពោល
ខាងលើ។ គោលដៅនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតៃវ៉ាន់គឺសំដៅឧទ្ទេសនាម
និងផ្សព្វផ្សាយរូបភាពទេសចរណ៍នៃទីក្រុងហូជីមិញ “សុវត្ថិភាព-ស្និទស្នាល” ព្រមទាំង ចូលរួមផ្សារណាត់ទេសរចណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០១៤ (ITE HCMC 2014)។ ដំណើរទស្សនកិច្ចលើកនេះគឺជាឱកាសដើម្បីវិនិយោគិនតៃវ៉ាន់ស្វែងយល់បន្ថែមអំពី
សកម្មភាពអជីវកម្មនៅវៀតណាម បង្កើនទំនុកទុកចិត្តទៅ លើបរិយាកាសវិនិយោគ
របស់វៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ