អង្គភាពអាជីវកម្មវៀតណាមបង្កើនពន្លឿនពាណិជ្ជកម្មនៅអូស្ត្រាលី

អង្គភាពអាជីវកម្មវៀតណាមបង្កើនពន្លឿនពាណិជ្ជកម្មនៅអូស្ត្រាលី - ảnh 1
អង្គភាពអាជីវកម្មតម្បាញ់កាត់ដេរម៉ូត់សំលៀកបំពាក់ទីក្រុងហាណូយចំនួន១០កំពុងចូលរួមផ្សារណាត់ អន្តរជាតិ “Australia Internatinonal Sourcing Fair” (tinkinhte.vn)

        Vovworld-អង្គភាពអាជីវកម្មតម្បាញ់កាត់ដេរម៉ូត់សំលៀកបំពាក់ទីក្រុង
ហាណូយចំនួន​១០​កំពុងចូលរួមផ្សារណាត់អន្តរជាតិ “Australia Internatinonal
Sourcing Fair” បាន​ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័ណ Melbourne ទីក្រុង Melbourne
អូស្ត្រាលីចាប់​ពីថ្ងៃទី១៣ដល់១៥វិច្ឆិកា។

        បណ្ដាពាណិជ្ជកម្មតម្បាញកាត់ដេរធំៗរបស់វៀតណាមបានតាំងបង្ហាញនិង​​​ឧទ្ទេសនាមផលិតផលជាច្រើនពោពេញទៅដោយអត្តសញ្ញាណវៀតណាម។​ ដៃគូ​អូស្ត្រាលីជាច្រើនមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញនាំចូលជា
មួយអង្គភាពអាជីវកម្មតម្បាញកាត់ដេរវៀតណាម។

        ផ្សារណាត់ “Australia Internatinonal Sourcing Fair” ត្រូវបានរៀបចំមួយឆ្នាំ​ម្ដង ជាកន្លែងដើម្បីអង្គភាពអាជីវកម្មនាំចូលអូស្ត្រាលីនិងអង្គភាពអាជីវកម្មបរទេស​មករកគ្នាសហប្រតិបត្តិការរកស៊ី ទន្ទឹមនឹងនោះស្វែងរកដៃគូដើម្បីសាជីវកម្មនិង​
វិនិយោគ​ផលិតកម្មនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ