អង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

អង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1
អង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (nguyenphutrong.net)



        Vovworld-វេទិការអង្គភាពអាជីវកម្មវៀតណាម-អាលហ្សេរីបានប្រព្រឹត្តទៅ​នៅ​រដ្ឋធានីអាល់ហ្សេ-អាល់ហ្សេរីនាថ្ងៃទី២០តុលាជាមួយការចូលរួមរបស់អង្គភាព​អាជីវកម្មប្រមាណ១០០។ ​ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម​វៀតណាមលោក Tran Tuan Anh បានឧទ្ទេសនាមជាមួយ​អង្គភាព​អាជីវកម្មអាល់ហ្សេរីអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគសហប្រតិបត្តិការ​របស់វៀតណាម សក្តានុភាពឧត្តមភាពនិងសមិទ្ធិរបស់ខឿនសេដ្ឋកិច្ចវៀតណាម​ក្នុង​បណ្ដាវិស័យផលិតកម្មកែច្នៃនាំចេញកសិផលជាដើម។ ក្នុងឱកាសចូលរួម​វេទិការអង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរី អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានធ្វើការជាមួយក្រសួង​ការ​បរទេសឧស្សាហកម្មនិងពាណិជ្ជកម្មអាល់ហ្សេរីសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែម​ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ