អង្គភាពអាជីវកម្មសកម្មជួយឧបត្ថម្ភអ្នកនេសាទចេញទៅសមុទ្រ

អង្គភាពអាជីវកម្មសកម្មជួយឧបត្ថម្ភអ្នកនេសាទចេញទៅសមុទ្រ - ảnh 1
អង្គភាពអាជីវកម្មសកម្មជួយឧបត្ថម្ភអ្នកនេសាទចេញទៅឆ្ងាយពីឆ្នេរសមុទ្រដើម្បីនេសាទ (giaoduc.net.vn)

(VOV)_នារសៀលថ្ងៃទី៣ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Quang Ngai និងធនាគារពាណិជ្ជកម្មភាគហ៊ុន វិនិយោគនិងអភិវឌ្ឍន៍វៀតណាម ​បានរៀបចំ ជំនួប ប្រាស្រ័យស្ដីពីការលាតត្រដាងអនុវត្តកម្មវិធីឥណទានធ្វើអាជីវ​កម្មជលផលនៅឆ្ងាយ
ពីឆ្នេរ សមុទ្រ ឆ្នាំ ២០១៤។ ធនាការពាណិជ្ជកម្មភាគហ៊ុន​វិនិយោគនិងអភិវឌ្ឍន៍វៀត
ណាម (BIDV) បានត្រៀមរៀបចំកញ្ចប់​ឥណទាន​ចំនួន៣លានលានដុង សំរាប់អ្នក
នេសាទ ចេញទៅលំហរសមុទ្រ។ លោក​ Pham Quang Tung អគ្គនាយករង BIDV
 បានអោយដឹងថា៖

          “ កម្មវិធីបានប្រមូលផ្តុំអាទិភាពឲប្រជាជនខ្ចីទុនដើម្បីដំឡើងនាវាសំបក​ដែក
 និងសម្ភារះថ្មី។ BIDV នឹងដាក់ការប្រាក់កំរិត២ដល់៣%/ឆ្នាំ។ ចំពោះបណ្ដា​អ្នកដំ
ឡើងនាវាថ្មី BIDV ​នឹងលៃទុកកំរិតការប្រាក់០%ក្នុងឆ្នាំដើមដំបូង។”

          នាថ្ងៃនេះដែរ សម្ព័ន្ធរក្រុមហ៊ុនភាគហ៊ុន Sunhous នៅរដ្ឋធានីហាណូយ​បាន
រួម​សហ​ការ​ជា​មួយសម្ព័ន្ធ​យុវជនខេត្ត Quang Ngai និងគណៈកម្មាធិការ​ប្រជា​ជន
​ស្រុក Ly Son បានរៀបចំការប្រគល់អំណោយចំនួន២៥០ចំណែកសំរាប់​ប្រជាជន
 អ្នកនេសាទ  ដែលកំពុងជួបការលំបាកនៅស្រុកកោះ Ly Son៕

ប្រតិកម្មទៅវិញ

ផ្សេងៗ