អង្គភាពអាជីវកម្មអ៊ីតាលីមានបំណងបើកទូលាយពាណិជ្ជកម្មវិនិយោគនៅវៀតណាម

(VOVworld)-គោលនយោបាយពន្ធ វិធានការការពារកម្មសិទ្ធិបញ្ញា ប្រភពធនធាន
មនុស្ស ជារាល់បញ្ហាដែលបានអង្គភាពអាជីវកម្មតំបន់ Liguria របស់អ៊ីតាលីយក ចិត្តទុកដាក់ជាពិសេស និងដាក់សំនួរជាច្រើននៅក្នុងសន្និសីទពន្លឿនពាណិជ្ជកម្ម វិនិយោគចូលវៀតណាម ដែលបានរៀបចំឡើងនាថ្ងៃទី២៦មេសានៅក្រុង Genova
ប្រទេសអ៊ីតាលី។ ថ្លែងមតិនៅទីនេះ  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ៊ីតាលី
លោក Cao Chinh Thien បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីផ្តោត សំខាន់លើ
ការងារជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគឲ្យ សក្តិសមទៅនឹងសក្តានុភាពរបស់ភាគីទាំងពីរ ក៏ដូចជាប្រវត្តិសាស្ត្រ នៃទំនាក់
ទំនង ប្រពៃណីយ៉ាងល្អប្រសើរដែលមានស្រាប់។ ប្រធានសភាពាណិជ្ជ កម្មទីក្រុង
Genova លោក Paolo Odone បានឲ្យដឹងថា ក្រុមអង្គភាពអាជីវកម្ម មួយចំនួនមកពី
ភាគខាងជើងនិងពាយ័ព្យរបស់អ៊ីតាលីនឹងមកវៀតណាមពិនិត្យ ឱកាសធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាមនាបំណាច់ឆ្នាំ២០១៦នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ