អង្គភាពអាជីវកម្មអាស៊ានស្រាវជ្រាវទីផ្សារវៀតណាម

(VOVworld)-នាយប់ថ្ងៃទី១តុលា វេទិការក្លឹបអង្គភាពអាជីវកម្មអាស៊ាន (AEC) បាន
បើកនៅមជ្ឈមណ្ឌលអាស៊ានប្រចាំក្រុងបាងកករបស់ថៃ។ វៀតណាម បានជ្រើស
ជាប្រទេសដំបូង សម្រាប់សកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគរវាងប្រទេសអា
ស៊ាននានា។ ក្នុងការអត្ថាធិប្បាយ ទីប្រឹក្សាស្ថានទូតវៀត ណាមប្រចាំនៅថៃលោក
Pham Thanh Nam បានឧទ្ទេសនាមដោយត្រួសៗ អំពីស្ថានភាពសេដ្ឋកិច្ច សមិទ្ធិ
នៃគោលមាគ៌ាផ្លាស់ប្តូរថ្មី ទំនាក់ទំនងទ្វេភាគី វៀតណាម-ថៃ ក៏ដូចជារាល់ឱកាស
និងការសាកល្បងចំពោះអង្គភាពអាជីវកម្ម ថៃដែលអនុវត្តសកម្មភាពនៅទីផ្សារវៀត
ណាម។ លោក Pham Thanh Nam បានអះអាងថា យថាទស្សន៍នៃខឿនសេដ្ឋកិច្ច
វៀតណាមមានសុទិដ្ឋិនិយម ហើយនេះជាឱកាសល្អសម្រាប់ការវិនិយោគនៅវៀត
ណាម ព្រមទាំងសង្កត់ ធ្ងន់ថា រដ្ឋាភិបាលវៀតណាមគាំទ្រនិងបង្កលក្ខណៈងាយ
ស្រួលសម្រាប់អង្គភាពអាជីវកម្មបរទេសវិនិយោគនិងធ្វើអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ