អង់គ្លេស និង EEA EFTA សម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីសិទ្ធិពលរដ្ឋប្រសិនបើ Brexit គ្មានកិច្ចព្រមព្រៀងណាមួយទេ

(VOVWORLD) - អង់គ្លេសនិងប្រទេសទាំងបី រួមមាន អ៊ីស្លង់ Liechtenstein និងន័រវែស ឬហៅថា EEA EFTA (សមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបចំណុះតំបន់សេដ្ឋកិច្ចអឺរ៉ុប) សម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីសិទ្ធិពលរដ្ឋក្នុងករណី អង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដោយគ្មានកិច្ចព្រមព្រៀងណាមួយនោះទេ។
អង់គ្លេស និង EEA EFTA សម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីសិទ្ធិពលរដ្ឋប្រសិនបើ Brexit គ្មានកិច្ចព្រមព្រៀងណាមួយទេ - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ៨ ខែកុម្ភៈ រដ្ឋាភិបាលអ៊ីស្លង់បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះបានធានាដល់ផលប្រយោជន៍របស់ពលរដ្ឋ EEA EFTA ដែលរស់នៅក្នុងប្រទេសអង់គ្លេស ក៏ដូចជាពលរដ្ឋអង់គ្លេសដែលរស់នៅក្នុងបណ្តាប្រទេស EEA EFTA ប្រសិនបើសេណារីយ៉ូ Brexit គ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងផងដែរ។ សិទ្ធិជ្រកកោនរបស់ប្រជាពលរដ្ឋទាំងនេះត្រូវបានធានាដោយមិនថាការចរចាររវាង EU និងអង់គ្លេស ទទួលបានលទ្ធផលយ៉ាងដូចម្តេចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ