អង់គ្លេសជូនដំណឹងពីពេលវេលាចាប់ផ្ដើមកិច្ចចរចារអំពីបញ្ហា Brexit

អង់គ្លេសជូនដំណឹងពីពេលវេលាចាប់ផ្ដើមកិច្ចចរចារអំពីបញ្ហា Brexit - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May មានវត្តមាននៅព្រឹត្តិការណ៍មួយនៅទីក្រុងឡុងដ៍កាលពីថ្ងៃទី១៣ មករា (រូបថត៖EPA/TTXVN)

(VOVworld) - នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នាថ្ងៃទី២០ មិនា
បានប្រកាសថា នឹងដាក់ឲ្យមានសុពលភាពជាផ្លូវការមាត្រ៥០នៃសន្ធិសញ្ញា Lisbon
នាថ្ងៃទី២៩ មិនា ខាងមុខនេះ តាមនោះចាប់ផ្ដើមដំណើរការចរចារនាំប្រទេស
អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬបានហៅថា Brexit។ទីភ្នាក់ ងារសារព័ត៌
មាន Reuters ឲ្យដឹងថា​រដ្ឋាភិបាលអង់គ្លេសក៏បានជូនដំណឹងផែនការនេះរបស់
នាយករដ្ឋមន្រ្តីលោកស្រី May ទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) លោក Donald
 Tusk ផងដែរ។តាមមជ្ឈដ្ឋានអ្នកវិភាគថា កិច្ចចរចារនាពេលខាង មុខគឺសំខាន់
ណាស់ចំពោះប្រជាជនអង់គ្លេសគ្រប់រូប ហើយទីក្រុងឡុងដ៍ត្រឹមតែអាចទទួលបាន
កិច្ចព្រមព្រៀងដ៏ល្អជាមួយ EU នៅពេលចក្រភពអង់គ្លេសជាផែនឯក ភាពមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ