អង់គ្លេសបញ្ជាក់ថាខ្លួនមិនអាចឯកភាពលើវិក័យប័ត្រ Brexit មុននឹងខែតុលាខាងមុខ

(VOVWORLD) - រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេសលោក David Davis នាថ្ងៃទី១៥ សីហា ឲ្យដឹងថាប្រធានក្រុមចរចាររបស់សហ ភាពអឺរ៉ុប (EU) លោក Michel Barnier កំពុងដាក់ចេញហួសពីកំរិតនូវវិក័យប័ត្រដែលអង់គ្លេស ត្រូវបង់សំរាប់ការចាកចេញពី EU ព្រមទាំងចាត់ទុកថា អង់គ្លេសមិនអាចឯកភាព លើតួរលេខណាក៏ដោយអំពីវិក័យប័ត្រនេះមុននឹងប្រព្រឹត្តទៅសន្និសីទកំពូល EU នាខែតុលាខាងមុខឡើយ។
អង់គ្លេសបញ្ជាក់ថាខ្លួនមិនអាចឯកភាពលើវិក័យប័ត្រ Brexit មុននឹងខែតុលាខាងមុខ - ảnh 1 រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេសលោក David Davis (រូបថត៖EPA)

(VOVworld) - រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេសលោក David Davis នាថ្ងៃទី១៥ សីហា ឲ្យដឹងថាប្រធានក្រុមចរចាររបស់សហភាពអឺរ៉ុប (EU) លោក Michel Barnier កំពុងដាក់ចេញហួសពីកំរិតនូវវិក័យប័ត្រដែលអង់គ្លេស ត្រូវបង់សំរាប់ការចាកចេញពី EU ព្រមទាំងចាត់ទុកថា អង់គ្លេសមិនអាចឯកភាព លើតួរលេខណាក៏ដោយអំពីវិក័យប័ត្រនេះមុននឹងប្រព្រឹត្តទៅសន្និសីទកំពូល EU នាខែតុលាខាងមុខឡើយ។ ថ្លែងមតិនៅលើកាណាល់ BBC លោក Davis ឲ្យដឹង ថា អង់គ្លេសមានការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចចរចារស្ដីពីអ្វីខ្លះដែលប្រទេសនេះ ត្រូវបង់នៅពេលចាកចេញពី EU។ លោកទទួលស្គាល់ថា នេះជាកិច្ចចរចារពោរ ពេញទៅដោយការលំបាកលំបិន ប៉ុន្តែអះអាងថា អង់គ្លេសនឹងមិនបញ្ចប់កិច្ច ចរចារនេះដោយការបង់ថវិកាចំនួន១០ពាន់លានអឺរ៉ូក្នុងមួយឆ្នាំដូចការដែល ប្រទេសនេះកំពុងធ្វើនាបច្ចុប្បន្នឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ