អង់គ្លេសបានធ្វើពិសោធថ្នាំវ៉ាក់សាំង Ebola នៅលើមនុស្ស
|
អង់គ្លេសបានធ្វើពិសោធថ្នាំវ៉ាក់សាំង Ebola នៅលើមនុស្ស |
(VOV)_អង់គ្លេសបានធ្វើពិសោធ ថ្នាំវ៉ាក់សាំង Ebola នៅលើមនុស្សជាលើក
ដំបូង និងប្រសិនបើទទួលបានជោគជ័យ ថ្នាំវ៉ាក់សាំងនេះនឹងបានបញ្ជូនទៅកាន់ អាហ្វ្រីកខាងលិច ជាតំបន់ដែលអាសន្នរោគ Ebola កំពុងរីករាលដាលខ្លាំងក្លា។ បណ្ដាមធ្យោបាយផ្សព្វផ្សាយអង់គ្លេស ជូនដំណឹងនាថ្ងៃទី១៧ កញ្ញាថា៖ មានស្ត្រី
ម្នាក់ នៅ Oxford ជាមនុស្សមុនគេ ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន៦០នឹងបានចាក់
ថ្នាំវ៉ាក់សាំង Ebola ដើម្បីពិនិត្យមើលមានប្រតិកម្មអ្វីកើតមានឡើង។ តាមអង្គ ការ សុខភាពពិភពលោក ( WHO) ថា៖ មនុស្សត្រូវស្លាប់ដោយជំងឺ Ebola បានកើន ឡើងជាង២ ៤០០ នាក់ និងភាគច្រើនប្រមូលផ្តុំនៅប្រទេស លីបេរីយ៉ា ប៉ាពូញ៉ូហ្គា
នៀ និងសេរ៉ាឡេអូន៕