អង់គ្លេសបានពន្យារពេលចរចារជាមួយអន្តរគណបក្សស្តីពី Brexit

(VOVWORLD) - នាថ្ងៃទី ៩ ខែមេសា ដំណើរការចរចារបស់គណបក្សអភិរក្សរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May និងគណបក្សប្រឆាំង នៅតែមិនទាន់ ទទួលបានលទ្ធផលផ្លែផ្កានៅឡើយ ហើយនឹងត្រូវពន្យារពេលរហូតដល់ក្រោយពីកិច្ចប្រជុំកំពូលវិសាមញ្ញរបស់សហភាពអឺរ៉ុប (EU) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែមេសា។
អង់គ្លេសបានពន្យារពេលចរចារជាមួយអន្តរគណបក្សស្តីពី Brexit - ảnh 1 អង់គ្លេសបានពន្យារពេលចរចារជាមួយអន្តរគណបក្សស្តីពី Brexit

ក្នុងសេចក្តីជូនដំណឹង អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថាកិច្ចប្រជុំនាពេលថ្មីៗនេះរវាងភាគីទាំងពីរ បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមេសា ប្រកបដោយប្រសិទ្ធភាពនិងទូលំទូលាយ ប៉ុន្តែមិនអាចធានាអំពីកិច្ចព្រមព្រៀងមួយជាមួយគណបក្សប្រឆាំងមុនពេលចូលរួមកិច្ចប្រជុំកំពូល EU  នោះឡើយ។ ក៏ប៉ុន្តែភាគីទាំងពីរបានឯកភាពជួបជុំគ្នាម្តងទៀតនៅថ្ងៃទី ១១ ខែឧសភា ខណៈដែល EU នាំចេញបាននូវសេចក្តីសម្រេចលើបញ្ហា Brexit ។ ក្នុងថ្ងៃដដែលនោះសភាជាន់ទាប់អង់គ្លេសបានអនុម័តលើសំណើររបស់លោកស្រី Theresa May ចំពោះការដែល EU ពន្យាពេល Brexit រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ខាងមុខដោយមានសម្លេងគាំទ្រចំនួន ៤២០ និងសម្លេងប្រឆាំងចំនួន ១១០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ