អង់គ្លេសមានសុទិដ្ឋិនិយមអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ២៣ តុលា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បានបញ្ជាក់ថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឬហៅថា ផែនការធ្វើសកម្មភាព រួមលើគ្រប់ជ្រុងជ្រោយ (JCPOA) នឹងត្រូវបានរក្សាទោះជាអាមេរិកបន្តមិនទទួលស្គាល់ កិច្ចព្រមព្រៀងនេះ។
អង់គ្លេសមានសុទិដ្ឋិនិយមអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់  - ảnh 1 អង់គ្លេសមានសុទិដ្ឋិនិយមអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ 

(VOVworld) – នាថ្ងៃទី ២៣ តុលា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បានបញ្ជាក់ថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឬហៅថា ផែនការធ្វើសកម្មភាព រួមលើគ្រប់ជ្រុងជ្រោយ (JCPOA) នឹងត្រូវបានរក្សាទោះជាអាមេរិកបន្តមិនទទួលស្គាល់ កិច្ចព្រមព្រៀងនេះ។ ការបញ្ជាក់ពោលខាងលើត្រូវបានរដ្ឋមន្ត្រីការបរទេសអង់គ្លេស នាំចេញក្នុងបទសន្ទរកថាអំពីទំនាក់ទំនងកិច្ចការបរទេសនៅទីក្រុងឡុង ក្នុងកាលៈទេ សៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធទទួលស្គាល់ Tehran ប្រតិបត្តិតាម JCPOA នាថ្ងៃទី ១៣ តុលា កន្លងមក ដោយមិនអើពើដល់ការដែល បណ្ដាអ្នកសើបអង្កេតអន្តរជាតិបានអះអាងថា៖  Tehran អនុវត្តកិច្ចព្រមព្រៀងនេះ យ៉ាងម៉ត់ចត់។ នាថ្ងៃដដែល ថ្លែងមតិនៅព្រឹត្តិការណ៍មួយរបស់ អ.ស.ប. ឯកអគ្គរដ្ឋទូត អាមេរិកទទួលបន្ទុកបញ្ហារំសាយសព្វាវុធ លោក Robert Wood បានប្រកាសថា៖ វ៉ាស៊ីនតោននឹងបន្តអនុវត្តបណ្ដាកិច្ចសន្យារបស់ខ្លួនតាមកិច្ចព្រមព្រៀង JCPOA ព្រមទាំង ឃ្លាំមើលយ៉ាងម៉ឹងម៉ាតអ៊ីរ៉ង់ហើយចាប់បង្ខំប្រទេសនេះត្រូវទទួលខុសត្រូវ ចំពោះមាត្រានិមួយៗក្នុងកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ