អចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម Tran Quoc Vuong អញ្ជើញធ្វើការនៅខេត្ត Phu Yen

(VOVWORLD) -ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែកក្កដា សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong បានអញ្ជើញទស្សនានិងធ្វើការនៅខេត្ត Phu Yen។
អចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម Tran Quoc Vuong អញ្ជើញធ្វើការនៅខេត្ត Phu Yen - ảnh 1អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong កំពុងស្តាប់តំណាងទាំងឡាយរាយការណ៍

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Tran Quoc Vuong បានស្នើឲ្យខេត្ត Phu Yen គប្បីធ្វើបានល្អនូវកិច្ចការរៀបចំក្បាលម៉ាស៊ីនធរដ្ឋតាមសេចក្តីសម្រេចចិត្តរបស់មជ្ឈិមនិងអនុវត្តយ៉ាងសកម្មក្នុងការ ប្រឆាំងអំពើពុករលួយនិងត្រួតពិនិត្យក្នុងបក្ស។ លោក Tran Quoc Vuong បានអះអាងថា ៖

"វាលសណ្តTuy Hoa មានផ្ទៃដីធំទូលាយ សម្បូរធូរធារ និងត្រូវបានទទួលអំណោយផលពីធម្មជាតិផ្តល់ឲ្យខេត្ត Phu Yen ។ ទាំងអស់នេះគួរតែពង្រីកដើម្បីបង្កើតឡើងជាប្រៀបខ្លាំងសំរាប់កាធ្វើអាជីវកម្មលើវិស័យទេសចរណ៍ កសិកម្ម បច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មកែច្នៃផងដែរ។ កត្តាមួយដ៏សំខាន់ក្នុងចំណោម កត្តាទាំងអស់គឺត្រូវតែកសាងបក្សកសាងប្រព័ន្ធនយោបាយ។ ក្បាលម៉ាស៊ីនរដ្ឋមានសមត្ថភាេះនិងកម្មាភិបាលមានការទទួលខុសត្រូវខ្ពស់ទើបធ្វើបានជាក់ជាមិនខាន។"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ