អចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំស្តីពីការអនុវត្តការយកប្រាក់សេវាស្វ័យប្រវត្តិក្នុងឆ្នាំ ២០២០

(VOVWORLD) - នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាក់ទិន និងដៃគូនានា រួមសហការគ្នា ចាត់វិធានការអនុវត្តន៍ដល់ចុងឆ្នាំ ២០២០ នឹងសម្រេចការអនុវត្តន៍យកប្រាក់សេវាស្វ័យប្រវត្តិក្នុងដំណាក់កាលទី ២។
អចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំស្តីពីការអនុវត្តការយកប្រាក់សេវាស្វ័យប្រវត្តិក្នុងឆ្នាំ ២០២០ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)

នារសៀលថ្ងៃទី ១៦ ខែមិនា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍ រដ្ឋាភិ បាល ដើម្បីពិភាក្សាលើការជំរុញគម្រោងយកប្រាក់សេវាដោយស្វ័យ ប្រវត្តិ - គម្រោងនេះត្រូវបានរដ្ឋាភិ បាល ប្រគល់ឲ្យក្រសួងគមនាគមន៍ និងដឹកជញ្ជូន ដើម្បីអនុវត្តន៍នៅតាមប៉ុស្តិ៍ប្រមូលប្រាក់សេវា BOT (Build-Operate-Transfer) ។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាក់ទិន និងដៃគូនានា រួមសហការគ្នា ចាត់វិធានការអនុវត្តន៍ដល់ចុងឆ្នាំ ២០២០ នឹងសម្រេចការអនុវត្តន៍យកប្រាក់សេវាស្វ័យប្រវត្តិក្នុងដំណាក់កាលទី ២។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងគមនាគមន៍ និងដឹកជញ្ជូនណែនាំដល់ភាគីទាក់ទិននានា នៃគម្រោងនេះ ដើម្បីសម្រេចក្នុងឆ្នាំ ២០២០ ក៏ដូចជាអនុវត្តន៍គម្រោងនេះ ស្របតាមច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ