អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

(VOVWORLD) - ក្នុងការចងចាំអនុស្សាវរីយ៍របស់មនុស្សជាច្រើន លោកអគ្គលេខាបក្សគឺជាមនុស្សម្នាក់ដ៏ស្និទ្ធស្នាល សាមញ្ញ និងស្រឡាញ់ បងប្អូនជនរួមជាតិជានិច្ច។

សហគមន៍វៀតណាមនៅប្រទេសឡាវនិយាយរួម និងនៅទីក្រុងវៀងចន្ទន៍និយាយដោយឡែក គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ដែលមានកិត្តិយស ដោយបានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ជាច្រើនលើកច្រើនសារ ក្នុងឱកាសដែលលោកអញ្ជើញទៅបំពេញ ទស្សនកិច្ច និងធ្វើការនៅប្រទេសឡាវ។ ក្នុងការចងចាំអនុស្សាវរីយ៍របស់មនុស្សជាច្រើន លោកអគ្គលេខាបក្សគឺជាមនុស្សម្នាក់ដ៏ស្និទ្ធស្នាល សាមញ្ញ និងស្រឡាញ់ បងប្អូនជនរួមជាតិជានិច្ច។
អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 1លោកស្រី Bien Thi Ky អាណិកជនវៀតណាមនៅឡាវ។ (រូបថត៖ VOV)
ចែករំលែកអំពីអនុស្សាវរីយ៍ដែលបានជួបជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ លោកស្រី Bien Thi Ky ជាអាណិកជនវៀតណាមនៅឡាវ មិនអាចលាក់បាំងការរំជួលចិត្តចំពោះការយកចិត្ត ទុកដាក់ និងការលើកទឹកចិត្តរបស់លោកអគ្គលេខាបក្សដល់បងប្អូនអាណិកជន៖
“នៅពេលធ្វើទស្សនកិច្ចនៅឡាវម្ដងៗ លោកអគ្គលេខាបក្ស Nguyen Phu Trong តែងតែយកចិត្តទុកដាក់ដល់បងប្អូនអាណិកជនយើង។ យើងខ្ញុំបានស្ដាប់ពាក្យទូន្មានដ៏ស្និទ្ធស្នាលរបស់លោកអគ្គលេខាបក្ស ក៏ដូចជារឿងរ៉ាវអំពីការរីកចម្រើនរបស់មាតុភូមិយើង ដែលធ្វើឱ្យយើងខ្ញុំ ក្នុងនាមជាអាណិកជនដែលរស់នៅឆ្ងាយពីស្រុកកំណើត ជានិច្ចកាលងាកមកមាតុភូមិជាទីស្រឡាញ់”។
ដោយបានរស់នៅ និងធ្វើការលើវិស័យប្រឹក្សាយោបល់ និងគាំទ្រការងារសហ គមន៍នៅឡាវ អស់រយៈពេលជាង១០ឆ្នាំកន្លងមក លោក Tran Van Bang នាយកក្រុម ហ៊ុន HungHeuang បានឲ្យដឹងថា តាំងពីពេលដែលបានស្តាប់លោកអគ្គលេខាបក្ស Nguyen Phu Trong និយាយអំពីស្មារតីសាមគ្គីភាពជាតិ ក្នុងដំណើរបំពេញទស្សនកិច្ចនៅឡាវ លោក Bang មានការយល់ដឹងកាន់តែស៊ីជម្រៅ និងបានតភ្ជាប់ជាមួយនឹង អតីតនិស្សិតវៀតណាម នៅឡាវ ដើម្បីបង្កើតក្រុមហ៊ុន ហើយទទួលបានជោគជ័យ។
“ខ្ញុំនឹងចងចាំជានិច្ចនូវដំបូន្មានដ៏ស្មោះស្ម័គ្រ កក់ក្តៅ សាមញ្ញ និងជិតស្និទ្ធរបស់ លោកអគ្គលេខាបក្ស Nguyen Phu Trong ជាពិសេសពាក្យទូន្មានស្ដីពីការពង្រីក ប្រពៃណីមហាសាមគ្គីជាតិ ដើម្បីកសាងសហគមន៍ជនវៀតណាមនៅឡាវដែលកាន់តែរីកចម្រើន រឹងមាំ និងសុភមង្គល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ