អាណិកជនវៀតណាមរួមចំណែកដល់ការជំរុញទំនាក់ទំនងវៀតណាម-ថៃ

(VOVWORLD) - ថ្នាក់ដឹកនាំអាជ្ញាធរនៃខេត្តមួយចំនួនភាគឦសានប្រទេសថៃ បានវាយ តម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនដើមកំណើតវៀត ណាម នៅក្នុងជំនួបសំណេះសំណាលជាមួយក្រុមការងារនៃស្ថានទូតវៀត ណាមប្រចាំថៃ ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Phan Chi Thanh នៅ ពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Chaiyaphum ខេត្ត Sakon Nakhon និងខេត្ត Nakhong Phanom ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែធ្នូ។ 
អាណិកជនវៀតណាមរួមចំណែកដល់ការជំរុញទំនាក់ទំនងវៀតណាម-ថៃ - ảnh 1 លោកឯកអគ្គរដ្ឋទូត Phan Chi Thanh ជួបសំណេះសំណាលជាមួយបងប្អូនអាណិកជនវៀតណាមនៅថៃ។
(រូបថត៖ TTXVN)

នៅក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Chaiyaphum និងខេត្ត Sakon Nakhon បានអះអាងថាសហគមន៍ជនវៀតណាមនៅថៃបានរួមចំណែក ដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងវៀតណាមនិងថៃ។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh និងក្រុមការងារក៏បានជួបសំណេះសំណាលជាមួយសម្ព័ន្ធសមា គមន៍ជនថៃដើមកំណើតវៀតណាម និងតំណាងសហគមន៍ជនថៃដើម កំណើតវៀតណាមនៅខេត្តទាំង៣ពោលខាងលើទៀតផង។ នៅខេត្ត Nakhon Phanom ក្រុមការងារបានទៅអុជធូប នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅភូមិ May ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ