អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានឃុំខ្លួន
|
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានឃុំខ្លួន (Image: Vietnam+) |
(VOVworld) - តាមប្រភពព័ត៌មានរបស់កងទ័ពថៃបានឲ្យដឹងថា៖ នាថ្ងៃទី ២៣ ឧសភា កងទ័ពនៃប្រទេសនេះបានឃុំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បន្ទាប់ពីលោកស្រីបានទៅបង្ហាញមុខតាមការកោះហៅរបស់មជ្ឈដ្ឋានកាន់អំណាច
យោធា។ ក្រោយពីការធ្វើពលប្រហារនាថ្ងៃទី ២២ ឧសភា រដ្ឋអំណាចយោធាបានកោះ
ហៅមុខសញ្ញាជាន់ខ្ពស់ក្នុងរដ្ឋាភិបាលនិងភាគីប្រឆាំងនៅថៃចំនួន ១ រយនាក់ទៅ
បង្ហាញមុខ។ កងទ័ពថៃបានពន្យល់ថា៖ សកម្មភាពនេះគឺសំដៅការពារជីវភាពរស់
នៅរបស់ប្រជាជនទប់ស្កាត់ជំលោះឡើងជណ្តើរនិងស្តារស្ថិរភាពក្នុងប្រទេសថៃឡើង
វិញ។ តាមប្រភពព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា៖ លោកស្រី Yingluck កំពុងជាប់ឃុំខ្លួននៅខេត្ត Saraburi ភាគខាងជើងរាជធានីបាងកក។ អគ្គលេខាធិការ
គណៈបក្ស Pue Thai និងប្រធានភាគីប្រឆាំង លោក Suthep Thaugsuban និងថ្នាក់ ដឹកនាំមួយចំនួននៃចលនាអាវក្រហមក៏ត្រូវបានជាប់ឃុំខ្លួនផងដែរ៕