អត្តពលិក Le Van Cong ដណ្ដើមបានមេដាយមាស បំបែកឯកទគ្គកម្មពិភពលោក

(VOVWORLD) -នាព្រឹកថ្ងៃទី ៥ ធ្នូ (តាមម៉ោងវៀតណាម) អត្តពលិក Le Van Cong ដណ្ដើមបានមេដាយមាស ព្រមទាំងបំបែកឯកទគ្គកម្មពិភពលោកប្រភេទទំងន់ ៤៩ គីឡូក្រាម នៅក្នុងការប្រកួតជើងឯកលើកដុំដែកជនពិការពិភពលោក ២០១៧ ដែលបានប្រព្រឹត្តិទៅនៅម៉ិកស៊ិក។
អត្តពលិក Le Van Cong ដណ្ដើមបានមេដាយមាស បំបែកឯកទគ្គកម្មពិភពលោក - ảnh 1អត្តពលិក Le Van Cong ដណ្ដើមបានមេដាយមាស បំបែកឯកទគ្គកម្មពិភពលោក 

នាព្រឹកថ្ងៃទី ៥ ធ្នូ (តាមម៉ោងវៀតណាម) អត្តពលិក Le Van Cong ដណ្ដើមបានមេដាយមាស ព្រមទាំងបំបែកឯកទគ្គកម្មពិភពលោកប្រភេទទំងន់ ៤៩ គីឡូក្រាម នៅក្នុងការប្រកួតជើងឯកលើកដុំដែកជនពិការពិភពលោក ២០១៧ ដែលបានប្រព្រឹត្តិទៅនៅម៉ិកស៊ិក។ ប្រភេទទំងន់ ៤៩ គីឡូក្រាម មានអត្តពលិកចូលរួមចំនួន ១៨ នាក់។ អត្តពលិក Le Van Cong លើកបានដុំដែកទំងន់ ១៨៣,៥ គីឡូក្រាម ហើយបានបំបែកឯកទគ្គកម្មពិភពលោក។ ក្រុមវៀតណាមបានរៀបចំណាត់ថ្នាក់លេខ ៥ លើតារាងរៀបចំណាត់ថ្នាក់ ហើយស្ថិតក្រោមក្រុម ចិន ម៉ិកស៊ិក អេហ្ស៊ីប និងនីហ្សេរីយ៉ា។

នាថ្ងៃដដែល កីឡាករ Vo Thanh Tung ក៏ដណ្ដើមបានមេដាយប្រាក់ក្នុងការប្រកួតហែលទឹកជនពិការពិភពលោក ២០១៧ ដែលកំពុងប្រព្រឹ្តត្តិនៅម៉ិកស៊ិក។ ក្រោយរយៈពេល ៣ ថ្ងៃនៃការក្រកួត ក្រុមវៀតណាមដណ្ដើមបានមដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង ហើយរៀបចំណាត់ថ្នាក់លេខ ២២ ក្នុងចំណោម ក្រុមចូលរួមទាំង ៥៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ