អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីប៖ លោកអគ្គលេខាបក្ស Nguyen Phu Trong បានជំរុញវិបុលភាពរបស់វៀតណាម
(VOVWORLD) - ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាមក្នុងដំណាក់កាល ២០១០-២០១៤ លោក Reda El Taify បានអះអាងថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong គឺជាមេដឹកនាំដ៏មហិមារនិងឆ្នើមជួរមុខរបស់វៀតណាម ដែលដើរ តួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិបុលភាពរបស់វៀតណាម លើកកំពស់តួនាទី និង ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម លោក Reda El Taify។ (រូបថត៖ VOV) |
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំប្រទេសអេហ្ស៊ីបកាលពីរសៀលថ្ងៃទី ២០ កក្កដា អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម លោក Reda El Taify បានឲ្យដឹងថា លោកមានសេចក្ដីក្រៀមក្រំយ៉ាងក្រៃលែង នៅពេល ទទួលដំណឹងថា អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាព។ ដោយការគោរព និងការកោតសរ សើរជាទីបំផុតចំពោះមេដឹកនាំដែលលោកបានពិពណ៌នាថា ជាមេដឹកនាំដ៏មហិមារ និងឆ្នើមរបស់វៀតណាម អតីតឯកអគ្គរដ្ឋទូត លោក Reda El Taify បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានដើរតួនាទីយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្រ វៀតណាមសម័យទំនើប ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្ម អន្តរជាតិ។
“ទាក់ទងនឹងកិច្ចការផ្ទៃក្នុង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកអគ្គលេខា បក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំវៀតណាមបានជំរុញការអភិវឌ្ឍរបស់ប្រទេស ជាតិលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ចសង្គម។ ខ្ញុំបានឃើញសមិទ្ធិផលទាំងនេះ ដោយផ្ទាល់ក្នុងអំឡុងពេលបំពេញបេសកកម្មនៅប្រទេសវៀតណាម។ លោកអគ្គ លេខាបក្ស បានជួយវៀតណាមឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង សម្រេចបាននូវរបក គំហើញសេដ្ឋកិច្ចដ៏សំខាន់ នាំទំនិញវៀតណាមទៅកាន់ពិភពលោក រួមទាំងទីផ្សារ អេហ្ស៊ីប និងប្រទេសអារ៉ាប់នានាផងដែរ។ វៀតណាមបានឈានឡើងក្លាយជាប្រទេស ឧស្សាហកម្មមួយ ជាខឿនសេដ្ឋកិច្ចដែលមានធនធានផ្ទៃក្នុងដ៏រឹងមាំ។ ទាក់ទិននឹងកិច្ច ការបរទេស វៀតណាមសព្វថ្ងៃបានក្លាយជាភាគីសំខាន់មួយក្នុងទំនាក់ទំនងអន្តរជាតិ មិនត្រឹមតែចំពោះបណ្តាប្រទេសអាស៊ីតាមរយៈក្របខណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឬយន្តការសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំង ចំពោះប្រទេសទាំងអស់លើពិភពលោកទៀតផង”៕