អត្រាការប្រាក់របស់ប្រាក់យ័នថយចុះកំរិតទាបបំផុតគិតតាំងពីឆ្នាំ២០១១មក

(VOVworld) - តាមប្រព័ន្ធផ្លាស់ប្ដូរប្រាក់បរទេសចិនថា អត្រាការប្រាក់របស់ប្រាក់
យ័ននាថ្ងៃទី២៥ ឧសភា បានថយចុះកំរិតទាបបំផុតគិតតាំងពីខែមិនាឆ្នាំ២០១១មក ដោយ៦,៥៦៩៣យ័នស្មើរនឹង១ដុល្លាអាមេរិក។មជ្ឈដ្ឋានអ្នកជំនាញការចាត់ទុកថា
ការដែលតំលៃប្រាក់យ័នថយចុះយ៉ាងខ្លាំងបានសរឲ្យឃើញថា ទីផ្សារនៅតែប្រុង
ប្រយ័ត្នចំពោះមុខល្បឿនកំណើនយឺតៗរបស់ខឿនសេដ្ឋកិច្ចចិន ក៏ដូចជាការព្យាករ
ណ៍អំពីលទ្ធភាពដែលធនាគារបម្រុងអាមេរិកបង្កើនអត្រាការប្រាក់។ ដើម្បីធានា
ដល់មជ្ឈដ្ឋានវិនិយោគិនពិភពលោក ចិនបន្តអះអាងថា ប្រទេសនេះ ពុំមានបំណង
កាត់បន្ថយតំលៃប្រាក់យ័នសំដៅដណ្ដើមបានឧត្តមភាពប្រកួត ប្រជែងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ