អត្រានគរូបនីយកម្មរបស់វៀតណាមនឹងកើនឡើងដល់ជាង ៥០% នៅឆ្នាំ ២០៣០

(VOVWORLD) - នេះជាគោលដៅនៃការរៀបចំផែនការប្រព័ន្ធទីក្រុង និងជនបទសម្រាប់ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយក្រសួងសំណង់ ប្រកាស នាថ្ងៃទី ៣ ខែតុលា។

អត្រានគរូបនីយកម្មរបស់វៀតណាមនឹងកើនឡើងដល់ជាង ៥០% នៅឆ្នាំ ២០៣០ - ảnh 1តំបន់ទីក្រុងថ្មីនៅភាគខាងលិចទីក្រុងហាណូយ (រូបថត៖ Ngoc Ha/TTXVN)

អត្រានគរូបនីយកម្មនៅឆ្នាំ ២០៣០ នឹងកើនឡើងដល់ជាង ៥០% នៅឆ្នាំ ២០៥០ សម្រេចបានជាង ៧០% នៃចំនួននគរទូទាំងប្រទេសមានប្រហែល ១.០០០ - ១.២០០ នគរ។ សេដ្ឋកិច្ចក្នុងនគររួមចំណែកប្រហែល ៨៥% ដល់ GDP របស់ប្រទេស។ នេះជាគោលដៅនៃការរៀបចំផែនការប្រព័ន្ធទីក្រុង និងជនបទសម្រាប់ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយក្រសួងសំណង់ ប្រកាសនាថ្ងៃទី ៣ ខែតុលា។

តាមនោះ នៅឆ្នាំ ២០៥០ វៀតណាមនឹងកសាងយ៉ាងហោចណាស់នគរចំនួន ៥ ដែលមានកម្រិតអន្តរជាតិ ដើរតួនាទីជាចំណុចបង្គោលសម្រាប់ការតភ្ជាប់ និងអភិវឌ្ឍន៍ជាមួយបណ្តាញក្នុងតំបន់និងអន្តរជាតិ។ បង្កើតមជ្ឈមណ្ឌលទីក្រុងជាតិ និងតំបន់មួយចំនួនដែលឆ្លើយតបនឹងគោលដៅសុខភាព ការអប់រំ និងបណ្តុះបណ្តាល និងវប្បធម៌កម្រិតទីក្រុង ស្មើនឹងកម្រិតមធ្យមនៃតំបន់នគរនៅក្នុងក្រុមនៃប្រទេសឈានមុខចំនួន ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកស្រី Tran Thu Hang ប្រធាននាយកដ្ឋានផែនការ និងស្ថាបត្យកម្ម ក្រសួងសំណង់ បានឲ្យដឹងថា៖ “ក្នុងខ្លឹមសារតម្រង់ទិសផែនការ តួនាទី និងមុខងារនៃតំបន់សេដ្ឋកិច្ចសង្គមទាំង៦ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងនគរសំខាន់ៗ និងតំបន់ទីក្រុងយុទ្ធសាស្ត្រ ដូចជាទីក្រុងធំៗចំនួន២ គឺទីក្រុងហាណូយ និងទីក្រុងហូជីមិញ ក៏ដូចជាតំបន់ទីក្រុងលំដាប់ថ្នាក់ ១    និងកន្លែងដែលនឹងក្លាយជាតំបន់ទីក្រុងលំដាប់ថ្នាក់ ១ កំណត់នូវតម្រូវការអភិវឌ្ឍ ដើម្បីសុខដុមនីយកម្មការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈពេលដែលនៅតែការពារបរិស្ថាន និងទេសភាព ព្រមទាំងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសល្អបំផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ