|
លោក Sergio Mattarella ចៅក្រមតុលាការរដ្ឋធម្មនុញ្ញអ៊ីតាលីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃប្រទេសនេះ (euronews.com) |
Vovworld-នាថ្ងៃទី៣១មករា លោក Sergio Mattarella ចៅក្រមតុលាការរដ្ឋធម្មនុញ្ញ
អ៊ីតាលីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃប្រទេសនេះ ជំនួសឲ្យលោក Giorgio
Napolitano ដែលទើបនឹងលាលែងពីដំណែងនាថ្ងៃទី១៤មករា។ ការជ្រើសតាំងលោក
Sergio Mattarella ជាប្រធានាធិបតីអ៊ីតាលីត្រូវបានចាត់ទុកជាជ័យជំនះរបស់
នាយករដ្ឋមន្ត្រី Matteo Renzi និងគណៈបក្សប្រជាធិបតេយ្យ (Pd) កាន់អំណាច៕