អូទ្រីសសម្រេចពិនិត្យមើលពាក្យសូមភៀសខ្លួននៅតំបន់ខ្សែព្រំដែន
|
អូទ្រីសម្រេចពិនិត្យមើលពាក្យសូមភៀសខ្លួននៅតំបន់ខ្សែព្រំដែន (Image: VNA) |
(VOVworld) – បន្ទាប់ពីវិធានាការបង្កើនការត្រួតពិនិត្យខ្សែព្រំដែននិងដាក់
កំហិត ចំពោះការទទួលជនភៀសខ្លួនដែលបង្ករឿងហេតុ នាថ្ងៃទី៣០ មិនា
អូទ្រីសបាន ប្រកាសបន្តរឹតបន្តឹងរាល់លក្ខ័ណ្ឌពិនិត្យមើលពាក្យសូមភៀស
ខ្លួន ហើយជំរុញ ខ្លាំងដោះស្រាយសំណុំឯកសារជនចំណាកស្រុកនៅខ្សែ
ព្រំដែនសំដៅដាក់កំហិត លើបរិមាណជនភៀសខ្លួនចូលប្រទេសនេះ។
វិធានការនេះនឹងត្រូវបានអនុវត្តពីខែឧសភាខាងមុខសំដៅទប់ស្កាត់គ្រោះ
អាសន្នជះឥទ្ធិពលដល់សណ្តាប់ធ្នាប់និងសន្តិសុខជាតិ។ នៅខ្សែព្រំដែន
ជនភៀសខ្លួនត្រូវលើកឡើងមូលហេតុឲ្យសមស្របដើម្បីមិនប្រឈមការ
បណ្តេញចេញ។ ករណីទាំងអស់ដែលត្រូវបានបដិសេធនឹងត្រូវបានបញ្ជូន
ទៅប្រទេសវិញ។ រួមជាមួយគ្នានោះ អូទ្រីសនឹងបង្កើនយ៉ាងខ្លាំងកិច្ចការ
ពារតំបន់ខ្សែព្រំដែនជាពិសេសគឺច្រកទ្វារព្រំដែន Brenner ជាមួយអ៊ីតាលី។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អ្នកនាំពាក្យរងរដ្ឋាភិបាលអាល្លឺម៉ង់
លោក Christiane Wirtz បានឲ្យដឹងថា៖ នៅមានចំណុចមួយចំនួនត្រូវ
សម្រេចបានដើម្បីអនុវត្តជាផ្លូវការកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប
(EU) ជាមួយទួរគីស្តីពីការបញ្ជូនជនភៀសខ្លួនទៅទួរគីវិញចាប់ពីថ្ងៃទី
៤ មេសា ខាងមុខ៕