អធិការបតីអាល្លឺម៉ង់ការពារទំនាក់ទំនងសហប្រតិបតិ្តការចារកម្មជាមួយអាមេរិក

អធិការបតីអាល្លឺម៉ង់ការពារទំនាក់ទំនងសហប្រតិបតិ្តការចារកម្មជាមួយអាមេរិក - ảnh 1
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖Getty Images)

(VOVworld) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី៤ ឧសភា បាន
ឡើងស​ម្លេងបដិសេធការចោទប្រកាន់ដោយចាត់ទុកថា នាយកដ្ឋានចារកម្មអាល្លឺ
ម៉ង់ (BND) បានជួយស្ថាប័នសន្តិសុខជាតិអាមេរិក(NSA)ក្នុងការកាយរិទ្ធមន្ត្រីនិង
អង្គភាព អាជីវកម្មនានានៅអឺរ៉ុប។លោកស្រី Angela Merkel បានសង្កត់ធ្ងន់ថា ការ
ដែលបណ្ដា ប្រទេសជាសម្ព័ន្ធមិត្តដំណើរការសកម្មភាពកាយរិទ្ធពីគ្នាទៅវិញទៅ
មក គឺជាប្រការមានអាចទទួលយកបានឡើយ ប៉ុន្តែ លោកស្រីគាំទ្រយ៉ាងខ្លាំងក្លា
ការដែលBNDសហប្រតិបតិ្តការជាមួយNSAក្នុងការតស៊ូ ប្រឆាំងភេរវកម្ម។ប្រមុខ
ដឹកនាំអាល្លឺម៉ង់ក៏បានបដិសេធព័ត៌មានស្ដីពីលទ្ធភាពសហប្រតិបតិ្តការរវាងBND
ជាមួយNSAដើម្បីកាយរិទ្ធប្រទេសជាសម្ព័ន្ធមិត្តនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ