អធិការបតីអាល្លឺម៉ង់ចាប់ផ្តើមដំណើរទស្សនកិច្ចនៅ អាមេរិកឡាទីន

(VOVWORLD) -អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាថ្ងៃទី៨មិថុនាបានមកដល់ប្រទេសអាហ្សង់ ទីនដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Mauricio ស្តីពីបញ្ហាពាណិជ្ជកម្មមុននឹងធ្វើដំណើរទៅប្រទេសម៉ិកស៊ិក។ 
អធិការបតីអាល្លឺម៉ង់ចាប់ផ្តើមដំណើរទស្សនកិច្ចនៅ អាមេរិកឡាទីន - ảnh 1 អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel 

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល អាហ្សង់ទីនថា បញ្ហាដែលបានលើកមកពិភាក្សា ក្នុងកិច្ចចរចាររួមមានទាំងបញ្ហាពាណិជ្ជកម្មទ្វេភាគីនិង យថាទស្សន៍អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងសហភាពអឺរ៉ុបនិងប្លុក ទីផ្សាររួមអាមេរិកខាងត្បូង។ ដំណើរទស្សនកិច្ចក្នុងមួយថ្ងៃរបស់លោកស្រី Merkel ក៏សំដៅត្រៀមរៀបចំឲ្យការផ្ទេរប្តូរដំណែងប្រធានក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខពិភពលោក (G20) ដែលអាហ្សង់ទីននឹងទទួលដំណែងពីអាល្លឺម៉ង់ចាប់ពីឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ