អធិការបតីអាឡឺម៉ង់អំពាវនាវឱ្យមានការធានាសមភាពសំរាប់ជនអន្តោប្រវេសន៍

(VOVWORLD) -    នាថ្ងៃទី ១៤ ខែឧសភា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអំពាវនាវឱ្យមានការបង្កើតឱកាសប្រកបដោយសមភាពសម្រាប់មនុស្សទាំងអស់ ក្នុងនោះរួមមានជនអន្តោប្រវេសន៍ ព្រមទាំងគ្មានការរើសអើងពូជសាសន៍និងសាសនាឡើយ។
អធិការបតីអាឡឺម៉ង់អំពាវនាវឱ្យមានការធានាសមភាពសំរាប់ជនអន្តោប្រវេសន៍ - ảnh 1  អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel

ថ្លែងនៅក្នុងព្រឹត្តិការណ៍ដែលប្រារព្ធខួបលើកទី ៧០ នៃរដ្ឋធម្មនុញ្ញអាល្លឺម៉ង់ (ឬហៅថាជាច្បាប់មូលដ្ឋាន) នៅទីក្រុងប៊ែរឡាំង លោកស្រី Merkel បានមានប្រសាសន៍ថាទោះបីជាមិនឈ្មោះយ៉ាងដូចម្តេចក៏ដោយ ក៏ប៉ុន្តែមនុស្សគ្រប់រូបត្រូវតែមានសិទ្ធិទទួលបានសិទ្ធិស្មើភាពគ្នា រាប់ទាំងពីការអប់រំកំរិតមតេយ្យរហូតដល់កំរិតថ្នាក់ វិទ្យាល័យ ក៏ដូចជានៅតាមទីកន្លែងធ្វើការ និងជីវភាពរស់នៅក្នុងសង្គមផងដែរ។ លោកស្រីក៏បានសង្កត់ធ្ងន់ទៀតថា ច្បាប់មូលដ្ឋានរបស់អាល្លឺម៉ង់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ បានធានានូវការតភ្ជាប់សង្គមតាមរយៈការជំរុញការធ្វើសមាហរណកម្មនិង ការពារភាពសម្បូរបែបក្នុងសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ