អធិបតេយ្យភាពរបស់វៀតណាមក្នុងប្រវត្តិសាស្ត្រ

អធិបតេយ្យភាពរបស់វៀតណាមក្នុងប្រវត្តិសាស្ត្រ - ảnh 1
អធិបតេយ្យភាពរបស់វៀតណាមក្នុងប្រវត្តិសាស្ត្រ

          (VOV)_​រាជ្ជកាល Nguyen បានអះអាង និងអនុវត្តសិទ្ធិអធិបតេយ្យភាព​របស់
វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺគ្មាន​ប្រែប្រួលឡើង​។​ សាស្ត្រា
ចារ្យរង បណ្ឌិត Do Bang អនុប្រធានសមាគមវិទ្យាសាស្ត្រ ប្រវត្តិ​សាស្ត្រវៀតណាម និង
ជាប្រធានសមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រខេត្ត Thua Thien Hue បានអះអាងដូច្នេះ 
ក្នុងសិក្ខាសាលា ស្ដីអំពី៖” អធិបតេយ្យភាពរបស់​វៀតណាម ក្នុងប្រវត្តិសាស្ត្រ ”ដែល
បានរៀបចំឡើងនាពេលថ្មីៗនេះ នៅទីក្រុងហ្វេខេត្ត Thua Thien Hue ។

          នៅទីនេះ បទអន្តរាគមន៍ចំនួន២៧ បានអះអាងតួនាទី ការទទួលខុសត្រូវ
របស់រដ្ឋអំណាចវៀតណាម ក្នុងដំណាក់កាលផ្សេងៗ ចំពោះអធិបតេយ្យភាពកោះ
សមុទ្រ រួមចំណែកបំភ្លឺថែមទៀតអធិបតេយ្យភាពរបស់វៀតណាមចំពោះកោះសមុទ្រ
 ហើយពីនោះ រួមចំណែកលើកកំពស់ចំណេះដឹង ការទទួលខុសត្រូវ ការពារអធិបតេយ្យ
ភាពចំពោះកោះសមុទ្រ និងបូរណភាពដែនដីប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ