អ្នកជំងឺទាំង ១៦ នាក់ដែលឆ្លងជំងឺ Covid-19 នៅវៀតណាម ត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នៅមន្ទីរពេទ្យពហុព្យាបាលតំបន់ Quang Ha ស្រុក Binh Xuyen ខេត្ត Vinh Phuc, អ្នកជំងឺទី ១៦ ដែលឆ្លងវីរុស Covid-19 ត្រូវបានចាកចេញពីមន្ទីរពេទ្យហើយ។ 
អ្នកជំងឺទាំង ១៦ នាក់ដែលឆ្លងជំងឺ Covid-19 នៅវៀតណាម ត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យ - ảnh 1មន្ទីរពេទ្យពហុព្យាបាលតំបន់ Quang Ha ស្រុក Binh Xuyen ខេត្ត Vinh Phuc ជាកន្លែងដែលអ្នកជំងឺទី ១៦ ដែលឆ្លងវីរុស Covid-19 ត្រូវបានជាសះស្បើយ

រហូតមកដល់ពេលនេះ អ្នកជំងឺទី១៦នេះ ជាអ្នកជំងឺចុងក្រោយរបស់ខេត្ត Vinh Phuc និងនៅវៀតណាមទាំងមូល។ ហេតុដូច្នេះអ្នកជម្ងឺ Covid-19 ចំនួន ១៦ នាក់នៅប្រទេសវៀតណាម បានជាសះស្បើយទាំងស្រុង។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានអោយដឹងថា៖ “នាពេលកន្លង មក ថ្វីត្បិតតែយើងបានទទួលជោគជ័យមែន ប៉ុន្តែបច្ចុប្បន្នយើងក៏កំពុងឈានចូលដំណាក់កាលថ្មី កាន់តែពិបាកនិងពោរពេញដោយការសាកល្បង។ នៅពេលដែល មានការរីករាលដាលជំងឺនៅចិន គឺវៀតណាមបានទប់ទល់យ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែឥឡូវនេះ ជំងឺរាតត្បាតកំពុងកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលតម្រូវឱ្យមានការរឹតត្បិតលើការធ្វើដំណើរ និងដាក់អោយអ្នកដំណើរមកវៀតណាម ពីតំបន់ផ្ទុះជំងឺរាតត្បាតនៃប្រទេសកូរ៉េខាងត្បូងអោយនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។

ក្នុងពេលជាមួយគ្នានោះ តំបន់នានាទូទាំងប្រទេសវៀតណាមកំពុងអនុវត្តយ៉ាងតឹងរឹងនូវការត្រួតពិនិត្យរោគរាតត្បាតនិងដាក់អោយនៅដាច់ដោយឡែកសម្រាប់អ្នកដែលមកពីតំបន់ផ្ទុះជំងឺរាតត្បាត។ នៅក្នុងដំណើរការដាក់ដាច់ដោយឡែក ប្រជាពលរដ្ឋត្រូវបានពិនិត្យសុខភាពជារៀងរាល់ថ្ងៃទទួលបានជីវភាពរស់ នៅគ្រប់គ្រាន់។មុននោះ នាថ្ងៃទី ២៥ ខែកុម្ភះ នៅខេត្ត Bac Kan ប្រជាជន ១៤៥ នាក់ ដែលត្រូវបានដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានវីរុស Covid-19 គឺបានអនុញ្ញាតវិលត្រឡប់មកផ្ទះវិញដោយសុខភាពធម្មតា។

នាថ្ងៃដដែល កម្លាំងពិនិត្យសុខភាពនៅច្រកចូលនៃអាកាសយានដ្ឋានអន្តរជាតិ Cam Ranh (ខេត្ត Khanh Hoa) បានអនុវត្តន៍ការដាក់អោយនៅដាច់ដោយឡែកសម្រាប់ អ្នកដំណើរចំនួន ៥ នាក់ ដែលជានិស្សិត វៀតណាម ទើបតែត្រឡប់មកពី Daegu (កូរ៉េខាងត្បូង)។ រួមជាមួយគ្នានោះ កម្លាំងមុខងារក៏ធ្វើការបោសសំអាតនៅកន្លែងចូលព្រលានយន្តហោះនិងក្នុងយន្តហោះតែម្តង។

នៅទីក្រុង Da Nang វិញ នាយប់ថ្ងៃទី ២៥ ខែកុម្ភៈ យន្តហោះដែលមានស្លាកលេខ VJ ៨៧៨ ដឹកអ្នកដំណើរ ២០ នាក់ (មកពីទីក្រុង Daegu នៃកូរ៉េខាងត្បូង) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Danang ដើម្បីត្រឡប់ទៅកាន់កូរ៉េខាងត្បូងវិញ។ ទាំងនេះគឺសុទ្ធតែជាអ្នកដំណើរដែលបានមកដល់វៀតណាមតាមជើងហោះហើរ ថ្ងៃទី ២៤ ខែកុម្ភៈ ហើយមានបំណងចង់វិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ បន្ទាប់ពីទីក្រុង Da Nang បានចេញសំណើដាក់អ្នកទាំងនេះអោយនៅដាច់ដោយឡែកដើម្បីបង្ការនិងទប់ស្កាត់ Covid-19។

ចំពោះការវិវឌ្ឍគួរអោយបារម្ភ នៃការរីករាលដាល Covid-19 នៅក្នុងប្រទេសនិងតំបន់ជាច្រើន នាយកដ្ឋានកុងស៊ុលនិងក្រសួងការបរទេស បានជូនព័ត៌មាននិងផ្តល់យោបល់អោយប្រជាពលរដ្ឋវៀតណាមទាំងអស់ ៖ ជៀសវាងការធ្វើដំណើរទៅកាន់តំបន់ Covid-19 កំពុងផ្ទុះឡើងខ្លាំង បើមិនមានភាពចាំបាច់បំផុតទេនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ