អ្នកជំនាញការឥណ្ឌាអ៊ីតាលិអាហ្សង់ទីនរិះគន់អំពើរខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត

អ្នកជំនាញការឥណ្ឌាអ៊ីតាលិអាហ្សង់ទីនរិះគន់អំពើរខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត - ảnh 1
អ្នកជំនាញការឥណ្ឌាអ៊ីតាលិអាហ្សង់ទីនរិះគន់អំពើរខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត (AP)

        Vovworld-លោក Vinod Anand មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានអន្តរជាតិ
Vivekananda (VIF) ទើបនឹងមានបទសសេរលើកេហទំព័រ merinews.com នាថ្ងៃ​ទី​​៤មិថុនារិះគន់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ក្នុងដំបន់​សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ លោក Vinod
Anand ចាត់ទុកថា ចិនបាននាំចេញការទាមទាអធិបតេយ្យភាពនៅសមុទ្រ​ខាង​
កើត​ដោយផ្អែកទៅលើរបស់ដែលហៅថា ខ្សែ៩កំណាត់ ដែលគ្មានមូលដ្ឋាន​
កត្តិយុត​រឺប្រវត្តិសាស្ត្រ ដោយហេតុនេះគ្មានគោលការណ៍រឺទម្លាប់អន្តរជាតិណា​
យល់​ព្រមឡើយ។

        ស្ដីពីបញ្ហានេះ​លោក Andrea Margeletti ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ​អន្តរជាតិ​អ៊ីតាលីបានចាត់ទុកថា ប៉េកាំងកំពុងប្រើប្រាស់កំលាំងយោធាដើម្បី​ប្រឈម​មុខនឹង
ប្រទេសណាកំពុងមានជំលោះជាមួយគេ។ ប្រការនេះបណ្ដាល​ភាពតានតឹងមិន
ត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេថែមទាំងដំបន់ទាំងមូល​ទៀតផង។ លោក
Margeletti បានចាត់ទុកថា ការដោះស្រាយភាពតានតឹងនៅ​សមុទ្រ​ខាងកើតមិនត្រឹម
តែដោយផ្លូវការទូតរវាងប្រទេសមានជំលោះប៉ុណ្ណោះទេ  ថែមទាំងត្រូវការមានការ
ជ្រៀតជ្រែករបស់ភាគីជាច្រើនទៀតផង។

        នៅពិធីជួបសំណេះសំណាលអំពីវៀតណាមនាថ្ងៃទី៤មិថុនា អ្នកជំនាញ​ការ
Juan Carlos Minghetti ពីមជ្ឈមណ្ឌលស្រាវជ្រាវអំពីសេដ្ឋកិច្ចនិងសង្គម​របស់អាហ្សង់ទីន
បានអះអាងការដែលចិនដាក់ស្ថានីយ៍ខួងនិងបញ្ជូននាវានិង​យន្តហោះយោធាមក
ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមបានបង្ហាញថា​ប៉េកាំងស្វែងរកវិធានការដោះស្រាយជំលោះតាមរយៈ​កំលាំងយោធា។ លោកក៏បាន
សម្ដែងក្តីសង្ឃឹមថា ជំលោះរវាងវៀតណាមនិងចិន​នឹងបានដោះស្រាយដោយ
សន្តិវិធីនិងការសន្ទនារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ