អ្នកជំនាញចិន៖ វៀតណាមទទួលមរតកនិងបន្ត​ជោគជ័យក្នុងបុព្វហេតុផ្លាស់​ប្តូរ​ថ្មី (Doi moi)​

(VOVWORLD) - អាជីពនិងកេរ្តិ៍មរតកនយោបាយដែលអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong បានកសាងអស់មួយជីវិត មានអ្នកបន្តវេនហើយ បុព្វហេតុបដិវត្តន៍វៀតណាមនឹងត្រូវបានលើកតម្កើងថែមទៀតជាក់ជាពុំខាន។ នេះជាការវាយតម្លៃរបស់លោក Ling Dequan អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការអន្តរជាតិរបស់ចិន អ្នកស្រាវជ្រាវកិច្ចការវៀតណាម និងជាអតីតប្រធានសាខាទីភ្នាក់ងារសារព័ត៌មាន Xinhua ប្រចាំនៅទីក្រុងហាណូយ។

បើតាមលោក Ling Dequan ការបោះឆ្នោតជ្រើសតាំងលោកប្រធានរដ្ឋ To Lam ជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមដោយមានសម្លេងឆ្នោតយ៉ាងដាច់ខាត កាលពីថ្ងៃទី ៣ ខែសីហា បានបង្ហាញថា ស្ថានភាពនយោបាយវៀតណាមមានស្ថិរភាព មានសណ្តាប់ធ្នាប់ ហើយការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមមានស្ថិរភាពនិងរឹងមាំណាស់។ ទាក់ទងនឹងអាទិភាពគោលនយោបាយការបរទេសរបស់វៀតណាមនាពេលខាងមុខ អ្នកស្រាវជ្រាវ Ling Dequan បានធ្វើអត្ថាធិប្បាយថា សុន្ទរកថារបស់លោកអគ្គលេខាបក្ស To Lam បានបង្ហាញថា គោលនយោបាយការបរទេសរបស់វៀតណាមនឹងមិនផ្លាស់ប្តូរនាពេលខាងមុខ។ គោលនយោបាយការបរទេសចាប់តាំងពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងត្រូវបានទទួលមរតកនិងបន្តទៀត។ លោក Ling Dequan ក៏ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់អគ្គលេខាបក្សកុម្មុយនិស្តចិន លោក Xi Jinping និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-វៀតណាមនឹងត្រូវបានពង្រឹងបន្ថែមទៀត; ការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមនឹងកាន់តែស៊ីជម្រៅនិងជាក់ស្តែង។

អ្នកជំនាញចិន៖ វៀតណាមទទួលមរតកនិងបន្ត​ជោគជ័យក្នុងបុព្វហេតុផ្លាស់​ប្តូរ​ថ្មី (Doi moi)​ - ảnh 1មហាសន្និបាតបក្សលើកទី១៣ - បង្រួបបង្រួម "ឆន្ទៈរបស់បក្ស និងប្រាថ្នារបស់ប្រជាជន" នាំប្រទេសជាតិ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ រូបថត៖ TTXVN

ដោយដកស្រង់ខ្លឹមសារនៃអត្ថបទសរសេរដ៏សំខាន់របស់លោកអគ្គលេខាបក្ស To Lam កាលពីថ្ងៃទី ៤ ខែសីហា លោក Ling Dequan បានចាត់ទុកថា បទពិសោធន៍ និងមេរៀនអន្តរជាតិរាប់មិនអស់បានបញ្ជាក់ឱ្យឃើញថា តម្រូវការចំបងបង្អស់និងធានាសម្រាប់ការជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងនិរន្តរភាព គឺធានាសន្តិសុខនយោបាយរបស់បក្ស ប្រទេសជាតិ និងស្ថិរភាពសង្គមទាំងមូល។ លោកបានវាយតម្លៃថា វៀតណាមយល់ដឹងយ៉ាងច្បាស់អំពីប្រការនេះ ដូច្នេះហើយនឹងឆ្លៀតយកជាអតិបរមានូវឱកាសនិងគុណសម្បត្តិ ពង្រីកសក្តានុពល ពង្រឹងកម្លាំង ឆ្លើយតបរាល់ហានិភ័យនិងបញ្ហាប្រឈម ហើយនឹងសម្រេចប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រដែលបានដាក់ចេញនៅមហាសន្និបាតបក្សលើកទី១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ