អ្នកជំនាញសិង្ហបុរីបានវាយតម្លៃថា វៀតណាមនឹងទទួលបានអត្ថប្រយោជន៍គួរឲ្យកត់សំគាល់ ពី RCEP
(VOVWORLD) - កេហទំព័រ Capital.com របស់អង់គ្លេសនៅថ្ងៃទី ១៤ ខែកុម្ភៈ បានចេញផ្សាយអត្ថបទមួយដែលបញ្ជាក់ថា វៀតណាមត្រូវបានរំពឹងថា នឹងក្លាយជាប្រទេសដែលទទួលផលប្រយោជន៍គួរឲ្យកត់សំគាល់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់( RCEP - ចូលជាធរមាននៅដើមឆ្នាំ២០២២) ដែលត្រូវបានចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដ៏ធំបំផុតនៅលើពិភពលោក។
ឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគត្រូវបានបើកចំហ នៅពេលអនុវត្តកិច្ចព្រមព្រៀង RCEP (រូបភាព៖ TTXVN) |
របាយការណ៍នាពេលថ្មីៗនេះរបស់ក្រុមស្រាវជ្រាវធនាគារ DBS សិង្ហបុរីបានគូសបញ្ជាក់ថា កំរិតពន្ធដ៏មានប្រសិទ្ធភាពរបស់វៀតណាមចំពោះពាណិជ្ជកម្មក្នុងប្លុក RCEP គឺស្ថិតនៅកម្រិតមធ្យម ទាបជាងបើប្រៀបធៀបនឹងកូរ៉េខាងត្បូងនិងចិន។ ទន្ទឹមនឹងនេះ សមាហរណកម្មពាណិជ្ជកម្មរវាងវៀតណាមនិងសមាជិក RCEP ស្ថិតក្នុងកម្រិតខ្ពស់ ហើយនឹងកាន់តែរឹងមាំជាងនៅពេលដែលបណ្តាក្រុមហ៊ុនបានទាញយកផលប្រយោជន៍ពី RCEP។ វៀតណាមបាននាំចូលទំនិញយ៉ាងច្រើនគួរឲ្យកត់សំគាល់ពីដៃគូ RCEP។
របាយការណ៍ក៏បានកត់សម្គាល់ថា RCEP បាននាំមកជូនវៀតណាមនូវឱកាសបង្កើនការនាំចេញទៅកាន់ប្រទេសដៃគូនៃកិច្ចព្រមព្រៀង។ លើសពីនេះទៅទៀត RCEP ក៏នាំមកនូវផលប្រយោជន៍សម្រាប់វៀតណាម ក្នុងការបង្កើនការវិនិយោគផ្ទាល់ពីបរទេស(FDI) ផងដែរ។ របាយការណ៍របស់ DBS បានបញ្ជាក់ថា លំហូរដើមទុនចូលមកវៀតណាមកំពុងមាននិន្នាការកើនឡើង ហើយជាប់ចំណាត់ថ្នាក់ជាប្រទេសទទួល FDI ច្រើនជាងគេទាំង ៣ នៅក្នុងបណ្តាប្រទេសអាស៊ាន+៦ (អាស៊ានរួមជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់)។ វៀតណាមបន្តមានគុណសម្បត្តិជាច្រើនដើម្បីទាក់ទាញវិនិយោគិនបរទេស៕