អ្នកជំនាញអង្គការសហប្រជាជាតិ៖ ការវាយប្រហារ​តាមជើង​អាកាស​របស់អាមេរិក​ទៅលើឧត្តមសេនីយ៍អ៊ីរ៉ង់គឺមិនស្របច្បាប់

(VOVWORLD) - អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ លោកស្រី Agnes Callamard កាលពីថ្ងៃទី ៧ ខែកក្កដា បានវាយតម្លៃថា៖ ករណីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani របស់អ៊ីរ៉ង់គឺមិនស្របច្បាប់។
អ្នកជំនាញអង្គការសហប្រជាជាតិ៖ ការវាយប្រហារ​តាមជើង​អាកាស​របស់អាមេរិក​ទៅលើឧត្តមសេនីយ៍អ៊ីរ៉ង់គឺមិនស្របច្បាប់ - ảnh 1  រថយន្តបានឆាបឆេះបន្ទាប់ពីការវាយប្រការតាមអាកាសនៅប្រទេសអ៊ីរ៉ាក់ (រូបថត៖ AFP / TTXVN)

យោងតាមលោកស្រី Callamard បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនបានផ្តល់ភ័ស្តុតាងណាមួយ ដែលបង្ហាញថាលោកឧត្តមសេនីយ៍ Soleimani បានរៀបចំផែនការវាយប្រហារ សំដៅទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ជាពិសេសគឺនៅអ៊ីរ៉ាក់ ក៏ដូចជាការវាយប្រហារតាមជើងអាកាសនៅប្រទេសទីបីគឺចាំបាច់។ "។ លោកស្រី Callamard បានចាត់ទុកថា ដោយផ្អែកលើភស្តុតាងរបស់សហរដ្ឋអាមេរិកនោះ ការដែលលោកឧត្តមសេនីយ៍ Soleimani និងអ្នករួមដំណើរត្រូវស្លាប់ បានបង្ហាញថា នេះគឺជាសកម្មភាពរំលោភបំពានលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ