អ្នកជម្ងឺ COVID-19 ទី ១៨ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យនាពេលឆាប់ៗនេះ

(VOVWORLD) -  នាថ្ងៃទី ១៧ ខែមីនា វេជ្ជបណ្ឌិត លោកស្រី  Chu Thi Giang នាយិការរងនៃមន្ទីរពេទ្យពហុព្យាបាលខេត្ត Ninh Binh បានបញ្ជាក់ថា បន្ទាប់ពីរយៈពេលព្យាបាលនៅមន្ទីរពេទ្យមក សុខភាពរបស់អ្នកជំងឺឆ្លង COVID-19 មានស្ថេរភាព និងអាចអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យក្នុងប៉ុន្មានថ្ងៃខាងមុខ។

អ្នកជម្ងឺរូបនេះ មានស្រុកកំណើតនៅខេត្ត Thai Binh ជានិស្សិតដែលវិលត្រឡប់មកពី ទីក្រុង Daegu (កូរ៉េខាងត្បូង)។ បន្ទាប់ពីបានអនុញ្ញាតចេញពីមន្ទីរពេទ្យ អ្នកជំងឺនឹងបន្តនៅដាច់ដោយឡែកក្នុងផ្ទះ រយៈពេល ១៤ ថ្ងៃតាមការណែនាំ។

សូមគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៧ ខែមីនានេះ វៀតណាមបានកត់សម្គាល់ករណីឆ្លង COVID-19 ចំនួន ៦១ នាក់ ក្នុងនោះចំនួន ១៦ នាក់បានជាសះស្បើយទាំងស្រុង។ ក្រៅពីនោះ ករណីចំនួន ៤៥ កំពុងត្រូវបានព្យាបាលនៅមណ្ឌលសុខភាព ដោយមានជនជាតិវៀតណាម ២៧ នាក់ និងអ្នកជំងឺ ១៨ នាក់ទៀតជាជនបរទេស។ អ្នកជំងឺភាគច្រើន មានស្ថានភាពសុខភាពស្ថេរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ