អ្នកជម្ងឺទី ៤៣០ និងទី ៧៣៧ បានបាត់បងជីវិតដោយសារមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងន់និងផ្ទុកជម្ងឺកូវីដ១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែសីហា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son បានជូនដំណឹងអំពីករណីស្លាប់របស់អ្នកជំងឺកូវីដ១៩ចំនួន ២ នាក់នៅវៀតណាម។ នេះគឺជាករណីស្លាប់លើកទី ១២ និងទី ១៣ បើគិតតាំងពីជំងឺរាតត្បាតបានផ្ទុះឡើងនៅប្រទេសវៀតណាម។
អ្នកជម្ងឺទី ៤៣០ និងទី ៧៣៧ បានបាត់បងជីវិតដោយសារមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងន់និងផ្ទុកជម្ងឺកូវីដ១៩ - ảnh 1 វៀតណាមកត់ត្រាអ្នកជំងឺកូវីដ១៩ ចំនួន១៣ នាក់បានស្លាប់  (រូបថត៖ ncov.moh.gov.vn.)

ជាក់ស្តែង អ្នកជម្ងឺទី ៤៣០ ៖ ភេទស្រី អាយុ ៣៣ ឆ្នាំ មានអាស័យដ្ឋាននៅខ័ណ្ឌHai Chau ទីក្រុង Da Nang ។ យោងតាមការធ្វើរោគវិនិច្ឆ័យនៃការស្លាប់បានឲ្យដឹងថា៖ អ្នកជំងឺរូបនេះមានអាការៈជំងឺរលាកសួតធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ខ្សោយតំរងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ និងមានជំងឺខ្សោយបេះដូងលើសឈាមទៀតផង។ រីឯអ្នកជម្ងឺទី ៧៣៧ ៖ ភេទស្រីអាយុ ៤៧ ឆ្នាំ មានអាស័យដ្ឋាននៅខ័ណ្ឌ Son Tra ទីក្រុង Da Nang ។ អ្នកជំងឺនេះបានបាត់បង់ជីវិត ដោយសារគាំងបេះដូង ខ្សោយបេះដូង និងខ្សោយតំរងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ រួមទាំងផ្ទុកជំងឺកូវីដ១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ