អ្នកនិពន្ធល្ខោន Long Chuong ធ្វើឲ្យឆាកល្ខោនវៀតណាមមានភាពត្រចះត្រចង់
(VOVWORLD) -អ្នកនិពន្ធរឿងល្ខោន Long Chuong អ្នកដែលធ្វើឲ្យឆាកល្ខោនវៀតណាមមានភាព ត្រចះត្រចង់។ នេះជាការវាយតម្លៃរបស់អ្នកស្រាវជ្រាវ សិល្បៈករ សិល្បៈការិនី និងអ្នក ស្រឡាញ់ល្ខោននៅក្នុងសិក្ខាសាលា “អ្នកនិពន្ធរឿងល្ខោន Long Chuong ឆ្លងកាត់ រយៈ ពេល១០០ឆ្នាំ” ដែលបានរៀបចំឡើងនៅរដ្ឋធានីហាណូយនាថ្ងៃទី៧មករា។
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Mỹ Bình/Vietnam+) |
អ្នកនិពន្ធរឿងល្ខោន Long Chuong កើតនាឆ្នាំ១៩១៨និងទទួល មរណភាពនាឆ្នាំ ២០០៣។ លោកមានឈ្មោះពិតគឺ Pham Van Hien ស្រុកកំណើតនៅខេត្តHai Duong ហើយលោកធ្លាប់ទទួលពានរង្វាន់ហូជីមិញអំពីអក្សរសាស្ត្រ វិចិត្រសិល្បៈនាឆ្នាំ ២០០២។ នៅក្នុងសិក្ខាសាលានេះ មតិជាច្រើនសុទ្ធតែបានឯកភាពថា វណ្ណកម្មរបស់ លោក Long Chuong បានធ្វើឲ្យឆាកល្ខោនវៀតណាមមានភាពភ្លឺត្រចះត្រចង់។ លោក បាននិពន្ធនិងដឹកនាំរឿងល្ខោនរាប់រយសម្រាប់ឆាកល្ខោនវៀតណាម។ ជាពិសេស រឿងល្ខោនកំប្លែង “Quẫn” (ល្ងីល្ងើរ) ត្រូវបានចាត់ទុកដូចជារឿងល្ខោនកំប្លែងល្អបំផុត របស់ឆាកល្ខោនបដិវត្តន៍វៀតណាមពីឆ្នាំ១៩៤៥ មក៕