អ្នកនយោបាយមួយរូបទៀតនៃគណបក្សប្រជាធិបតេយ្យប្រកាសប្រជែងបោះឆ្នោតប្រធានាធិបតីអាមេរិក

អ្នកនយោបាយមួយរូបទៀតនៃគណបក្សប្រជាធិបតេយ្យប្រកាសប្រជែងបោះឆ្នោតប្រធានាធិបតីអាមេរិក - ảnh 1
លោក Lincoln Chafee (រូបថតៈ Getty Images)


(VOV)_នាថ្ងៃទី៣ មិថុនា អតីតអភិបាលរដ្ឋ Rhode Island លោក Lincoln Chafee បានក្លាយទៅជាអ្នកនយោបាយបន្ត របស់គណបក្សប្រជាធិបតេយ្យ បាន​ប្រកាសចូលរួមការប្រជែងបោះឆ្នោតប្រធានាធិតបីអាមេរិក នាឆ្នាំ ២០១៦ រួមជា​មួយ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton ។ថ្លែងមតិនៅ​
មហា​វិទ្យាល័យ  George Mason នៅរដ្ឋ Virgina នាថ្ងៃទី៣ មិថុនា អតីតអភិបាល​រដ្ឋ ​ 
Lincoln Chafee បានអោយដឹងថា៖ លោកបានចូលរួមជាផ្លូវការ ការប្រជែង​យក​សន្លឹកឆ្នោតប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ លោក Lincoln Chafee ​អាយុ៦២ឆ្នាំ ជាអតីតព្រឹទ្ធសមាជិកគណបក្សសាធារណៈ ក្នុងរយៈពេល​ឆ្នាំ (ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៧)។ ដល់ឆ្នាំ ២០១៣ លោក Lincoln Chafee ​បានប្តូរទៅជាសមាជិកគណៈបក្សប្រជាធិប្បតេយ្យវិញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ