អ្នកបោះឆ្នោតវាយតំលៃខ្ពស់ដំណោះស្រាយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច

អ្នកបោះឆ្នោតវាយតំលៃខ្ពស់ដំណោះស្រាយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច - ảnh 1
អ្នកបោះឆ្នោតវាយតំលៃខ្ពស់ដំណោះស្រាយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច

          (VOV)_បន្ទាប់ពីបានស្ដាប់សមាជិកសភាពិភាក្សាអំពីរបាយការណ៍ សេដ្ឋកិច្ច 
សង្គមកិច្ចឆ្នាំ២០១៦ និងផែនការហិរញ្ញវត្ថុ ៥ឆ្នាំ នៅសម័យប្រជុំ ​នាព្រឹកថ្ងៃទី២វិច្ឆិកា 
នៅសាលប្រជុំ អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស បានវាយ​តំលៃខ្ពស់ចំពោះដំណោះស្រាយ
ខ្លាំងក្លាមានចរិតលក្ខណះលោតផ្លោះរបស់រដ្ឋា​ភិបាល។ អ្នកបោះឆ្នោតNguyen Duc
Thanh ប្រធានវិទ្យាស្ថានស្រាវជ្រាវ​សេដ្ឋកិច្ចនិងគោលនយោបាយ នៃមហាវិទ្យាល័យហា
ណូយ បានចាត់ទុកថា៖ ​ការលើកកំពស់តួនាទីរបស់អង្គភាពអាជីវកម្មឯកជនបង្កើត
បរិយាកាសអាជីវកម្មបើក​ទូលាយ កាត់បន្ថយបែបបទរដ្ឋបាល គឺត្រឹមត្រូវ មានការជះ
ឥទ្ធិពលច្រើននិងបង្កើតឱកាសអោយការរីកចំរើនរបស់ខឿនសេដ្ឋកិច្ចវៀតណាម ក្នុង
ឆ្នាំនេះនិងបណ្ដាឆ្នាំជាបន្ត។

          តាមបណ្ដាអ្នកបោះឆ្នោតទីក្រុងហូជីមិញថា៖ផែនការកែទម្រង់ខឿនសេដ្ឋ​កិច្ច
 ដំណាក់កាល ២០១៦-២០២០ តភ្ជាប់ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន​ តាមទិស
លើកកំពស់គុណភាព ប្រសិទ្ធិភាព និងសមត្ថភាពប្រកួតប្រជែង របស់ខឿនសេដ្ឋកិច្ច
គឺត្រឹមត្រូវ សមស្របជាមួយស្ថានភាពជាក់ស្ដែង។ លោក Do Ngoc Am អ្នកបោះឆ្នោត
 មណ្ឌលទីក្រុងហូជីមិញ បានអោយដឹងថា៖

          “ យើងខ្ញុំពេញចិត្តយ៉ាងខ្លាំងដោយសារសមាជិកសភាបាននិយាយពិតនិយាយ
ត្រង់ ស្ដីអំពីបញ្ហានៅមានការជំពាក់ជំពិនខ្លាំងបំផុត នាបច្ចុប្បន្ន។ យើងខ្ញុំ​មានគោលបំណងថា៖ រដ្ឋសភាបន្តយកចិត្តទុកដាក់ និងមានដំណោះស្រាយ​ប្រកបដោយប្រសិទ្ធិភាព នាំមកនូវក្តីសប្បាយរីករាយសំរាប់ប្រជាជន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ