អ្នកបោះឆ្នោតសំរេចថា ប្រទេសអង់គ្លេសនឹងចាកចេញពី EU

អ្នកបោះឆ្នោតសំរេចថា ប្រទេសអង់គ្លេសនឹងចាកចេញពី EU - ảnh 1
នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៅខាងក្រៅ
ខុទ្ធកាល័យនាយករដ្ឋមន្រ្តីនៅវិថី Downing (រូបថត៖EPA/TTXVN)

(VOVworld) - ចុងក្រោយ ប្រជាជនអង់គ្លេសបានសំរេចជ្រើសរើសការចាកចេញពី
សហភាពអឺរ៉ុប (EU) ដែលជាសម្ព័ន្ធភាពមួយដោយមាន ប្រវត្តិសាស្ត្រ ៦០ឆ្នាំ។តាម
លទ្ធផលនៃការរាប់សន្លឹកឆ្នោតជាផ្លូវការដែលត្រូវបានប្រកាសនាថ្ងៃទី២៤ មិថុនា
គឺមាន៥១,៩%នៃបរិមាណអ្នកបោះឆ្នោតអង់គ្លេសបានគាំទ្រការចាកចេញពី EU
(ឬហៅថា Brexit) ខណៈដែលមានត្រឹម៤៨,១%នៃបរិមាណអ្នកបោះឆ្នោតគាំទ្រការ
បន្តនៅ EU តែប៉ុណ្ណោះ។បន្ទាប់ពីលទ្ធផលពោលខាងលើត្រូវបានប្រកាស នាយក
រដ្ឋមន្រ្តីអង់គ្លេសលោក David Cameron បានប្រកាសអំពីចេតនា លាលែងពីតំណែង
។ថ្លែងមតិជាមួយអ្នកយកព័ត៌មាន លោក David Cameron បានសំដែងការសោក
ស្ដាយនៅពេលប្រកាសថា ខ្លួនលែងមានភាពសមស្រប ដើម្បី ដឹកនាំប្រទេសជាតិ
ក្នុងដំណាក់កាលថ្មីទៀតហើយ។
ថ្លែងមតិចំពោះមុខលទ្ធផលនៃការបោះប្រជាមតិពោលខាងលើ អភិបាលស្កុតឡេន
លោកស្រី Nicola Sturgeon បានប្រកាសថា ស្កុតឡេននៅចាត់ទុកអនាគតរបស់ខ្លួន
គឺជាចំណែកមួយរបស់ EU។ក្នុងពេលនោះ នៅអាល្លឺម៉ង់ ទាំងឧបនាយករដ្ឋមន្រ្តី
លោក Sigmar Gabriel និងរដ្ឋមន្រ្តីការបរទេសលោក Frank Walter Steinmeier សុទ្ធ
តែហៅថ្ងៃទី២៣ មិថុនាថា ជាទិវាអាក្រក់ចំពោះទ្វីបអឺរ៉ុប ទាំងមូល។ប្រធានក្រុម
ប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រកាសថា EU ប្ដេជ្ញាចិត្ត សំដែងសាមគ្គីភាព
ក្រោយពីអង់គ្លេសចាកចេញពីប្លុកនេះ។រីឯរដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-
Marc Ayrault ចាត់ទុកថា នេះជាសេចក្ដីសំរេចគួរឲ្យស្ដាយ ព្រមទាំងអំពាវនាវឲ្យ
ទ្វីបអឺរ៉ុបត្រូវការដណ្ដើមមកវិញនូវជំនឿជាក់របស់ប្រជាជន ក្នុងប្លុកឲ្យបានឆាប់
រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ