អ្នកប្រាជ្ញរុស្ស៊ីវាយតម្លៃថាវៀតណាមគោរពនិងធានាសិទ្ធិមនុស្សជានិច្ច
(VOVWORLD) - កាសែត “ឯករាជ្យ” ដែលជាគេហទំព័រវិភាគនយោបាយនិងព្រឹត្តិការណ៍ប្រចាំថ្ងៃឈានមុខគេរបស់រុស្ស៊ី នាថ្ងៃទី ៣០ ឧសភា បានចុះផ្សាយអត្ថបទដោយមានចំណងជើងថា “វៀតណាម៖ ស្ថាប័នសង្គមនិយមគោរពសិទ្ធិមនុស្ស” របស់អ្នកនិពន្ធ Grigory Trofimchuk អ្នកវិភាគនយោបាយអន្តរជាតិដែលមានការស្រាវជ្រាវជាច្រើនឆ្នាំអំពីប្រទេស
វៀតណាម។
ក្ដីសប្បាយរីករាយរបស់កុមារវៀតណាម។ (រូបថត៖ VNA) |
តាមអត្ថបទនោះថា នៅវៀតណាម ជីវភាពខាងសាសនារបស់ប្រជាជនបើកចំហទាំងស្រុង។ បច្ចុប្បន្ននេះ ៩៥% នៃចំនួនប្រជាជនវៀតណាមមានជីវភាពខាងជំនឿសាសនា សូម្បីតែខ្ពស់ជាងនៅប្រទេសរុស្ស៊ីផងដែរ។ វៀតណាមបច្ចុប្បន្នមានអង្គការសាសនាចំនួន ៤៣ ដែលកាន់សាសនាចំនួន ១៦ ជាមួយនឹងសាសនិកជន ២៦,៥ លាននាក់ ស្មើនឹង ២៧% នៃចំនួនប្រជាជនសរុប។ ទាក់ទិននឹងសិទ្ធិសេរីភាពក្នុងការធ្វើដំណើរនិងស្នាក់នៅ អត្ថបទនេះបាននិយាយថា មនុស្សរាប់លាននាក់លើទូទាំងពិភពលោកមកដល់វៀតណាមជារៀងរាល់ឆ្នាំ គឺជាភស្តុតាងច្បាស់លាស់បំផុតសម្រាប់សិទ្ធិសេរីភាពនេះ។ ជនបរទេសអាចចូលមកប្រទេសវៀតណាមដើម្បីធ្វើការ និងសម្រាកលំហែកាយ ដោយគ្មានការរើសអើងណាមួយឡើយ ដោយឈរលើមូលដ្ឋាននៃការគោរពតាមច្បាប់ក្នុងស្រុក។
អ្នកជំនាញ Trofimchuk បានវាយតម្លៃខ្ពស់ចំពោះភាពសម្បូរបែបនៃទម្រង់និងខ្លឹមសារនៃប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសវៀតណាម ដោយមានទីភ្នាក់ងារសារព័ត៌មានជាតិចំនួន ១ និងទីភ្នាក់ងារវិទ្យុ និងទូរទស្សន៍ចំនួន ៧២ ដែលមានប៉ុស្តិ៍វិទ្យុចំនួន ៧៩ និងប៉ុស្តិ៍ទូរទស្សន៍ចំនួន ១៩៨។ ប្រការនេះសបញ្ជាក់ឲ្យឃើញពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានរបស់វៀតណាម។
បញ្ចប់អត្ថបទ អ្នកនិពន្ធ Trofimchuk បានអះអាងថា វៀតណាមជានិច្ចកាលទទួលស្គាល់គោលការណ៍ និងស្តង់ដារជាមូលដ្ឋានអំពីសិទ្ធិមនុស្ស ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីកែលម្អបញ្ហានេះ តាមរយៈការអនុវត្តនូវអនុសាសន៍អន្តរជាតិសមហេតុផលនានាផងដែរ៕