អ្នកប្រាជ្ញអន្តរជាតិប្រឆាំងជំទាស់ការអះអាងនូវអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត

អ្នកប្រាជ្ញអន្តរជាតិប្រឆាំងជំទាស់ការអះអាងនូវអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត - ảnh 1
អ្នកប្រាជ្ញបារាំងល្បីឈ្មោះ ឧត្តមសេនីយ៍ Daniel Schaeffer (រូបថត៖TTXVN)

(VOVworld) - អ្នកយកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ
បារាំង នាថ្ងៃទី៩ វិច្ឆិកា បានស្រង់សម្ដីរបស់អ្នកជំនាញការស្រាវជ្រាវអន្តរជាតិនានា
ដោយអះអាងថា ការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើតគឺមិន
សមហេតុសមផលនឹងមិនមានផ្នែកទៅលើមូលដ្ឋានគត្តិយុត្តិឬ ប្រវត្តិសាស្ត្រណា
មួយឡើយ។អ្នកប្រាជ្ញបារាំងល្បីឈ្មោះ ឧត្តមសេនីយ៍ Daniel Schaeffer បានចាត់ទុក
ថា ចិនបកស្រាយច្បាប់សមុទ្រអន្តរជាតិតាមរ​បៀបរបស់ ខ្លួនហើយទ្រឹស្ដីទាំងនេះគឺ
មិនសមហេតុសមផលឡើយ។លោក Daniel Schaeffer បានអះអាងថា រហូតមកទល់
ពេលនេះ ប៉េកាំងមិនដែលបង្ហាញបាននូវភស្តុតាង ប្រវត្តិសាស្ត្រជាក់ស្ដែងណាអំពី
ការដែលគេអនុវត្តន៍ការគ្រប់គ្រងជាបន្តបន្ទាប់ប្រជុំកោះ Hoang Sa និង Truong Sa មុន
នឹង Hoang Sa និង Truong Sa មួយផ្នែក ត្រូវប្រទេសនេះកាន់កាប់ដោយខុសច្បាប់។
តាមអ្នកប្រាជ្ញរូបនេះថា ចិនពិតជា កាន់កាប់ប្រជុំកោះទាំងពីរពោលខាងលើដោយ
ប្រើប្រាស់អំពើហឹង្សាហើយប្រការនេះគឺខុសឆ្គងនឹងធម្មនុញ្ញនៃអង្គការសហប្រជា
ជាតិ។

ចំណែកអ្នកជំនាញការ Bruno Hellendorff ជាអ្នកទទួលបន្ទុកកម្មវិធីប៉ាស៊ីហ្វិករបស់
ក្រុមស្រាវជ្រាវអំពីសន្តិភាពនិងសន្តិសុខ (GRIP) ក៏បានវាយតំលៃខ្ពស់ ចំពោះការ
ដែលវៀតណាមបង្កើនការៀបចំសិក្ខាសាលាអំពីសមុទ្រខាងកើតនា ពេលថ្មីៗនេះ
 ជាពិសេសគឺមជ្ឈដ្ឋានអ្នកប្រាជ្ញនិងថ្នាក់ដឹកនាំវៀតណាមចូលរួម កាន់តែច្រើនក្នុង
ជំនួបពិភាគ្សាអន្តរជាតិអំពីសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ