អ្នកប្រាជ្ញអន្តរជាតិព្រួតបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត


អ្នកប្រាជ្ញអន្តរជាតិព្រួតបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត - ảnh 1
អ្នកប្រាជ្ញអន្តរជាតិព្រួតបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៥ មិថុនា សិក្ខាសាលា “សន្តិសុខសមុទ្រនៅអាស៊ីបូព៌ារ” ត្រូវបានរៀបចំឡើងនៅសាលាសភាបណ្ឌិតទំនាក់ទំនងអន្តរជាតិន័រវេ (NUPI)។ ខ្លឹមសារស្នូលនៃសិក្ខាសាលាលើកនេះប្រមូលផ្តុំទៅលើបណ្ដាការសាកល្បងចំពោះ សន្តិសុខនៅអាស៊ីបូព៌ារ ជាពិសេសគឺភាពតានតឹងនាពេលថ្មីៗនេះដែលអាចបណ្ដាល ជំលោះនៅសមុទ្រ Hoa Tung និងសមុទ្រខាងកើត តម្រូវការចាំបាច់ក្នុងការកសាង ទំនុកទុកចិត្តនិងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសមុទ្រនៅអាស៊ី-
ប៉ាស៊ីហ្វិក។ ស្តីអំពីសន្តិសុខនៅសមុទ្រខាងកើត បណ្ដាតំណាងបានសម្តែងការព្រួយ បារម្ភដ៏ជ្រាលជ្រៅចំពោះអំពើដោយឯកតោភាគីនិងរំលោភលើច្បាប់អន្តរជាតិរបស់ចិន ក្នុងពេលដែលប្រទេសនេះដាក់ស្ថានីយ៍ខួងខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ហើយចាត់ទុកថា៖ ប្រការនេះជះឥទ្ធិពល អាក្រក់ដល់សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍អន្តរជាតិ។ តាមបណ្ដាតំណាងថា៖ ការដែលចិនទាមទាឲ្យសិទ្ធិដែលហៅថា៖ ខ្សែអណ្តាតគោរលើសមុទ្រខាងកើតគឺ គ្មានមូលដ្ឋានគត្តិយុត្តទាំងស្រុងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ