អ្នកវិទ្យាសាស្ត្រវៀតណាម និងអូស្រ្តាលី សហការគ្នាប្រកបដោយភាពច្នៃប្រឌិតក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩
(VOVWORLD) - ទោះបីជាមានការលំបាក ដែលបណ្តាលមកពីការដាក់កំហិតលើការធ្វើដំណើរក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (UTS - អូស្ត្រាលី) និងសាកលវិទ្យាល័យជាដៃគូនៅវៀតណាម កំពុងតែស្វែងរកវិធីថ្មី ដើម្បីអនុវត្តគម្រោងនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅប្រទេសវៀតណាម។
ប្រព័ន្ធត្រួតពិនិត្យបរិស្ថានសមុទ្រដែលត្រូវបានអនុវត្តតាមបច្ចេកវិទ្យាជឿនលឿននៅ Phu Yen (រូបថត៖ UTS Rapido វៀតណាម) |
គម្រោង UTS Rapido វៀតណាម ក្រោមប្រធានបទ “ឧស្សាហកម្ម ៤.០ សម្រាប់ប្រព័ន្ធទឹកប្រកបដោយនិរន្តរភាព” ស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីច្នៃប្រឌិត Aus4Innovation (កិច្ចសហប្រតិបត្តិការកម្មវិធីច្នៃប្រឌិតរវាងអូស្រ្តាលីនិងវៀតណាម) ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងជួយបំពាក់ឲ្យសាកលវិទ្យាល័យនិងអង្គការស្រាវជ្រាវរបស់វៀតណាមនូវឧបករណ៍មានផលប្រយោជន៍ ដើម្បីលើកកម្ពស់សមត្ថភាពស្រាវជ្រាវ កសាងគំរូសមស្រប និងបង្កើតបច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលអាចទទួលយកបានសម្រាប់វិស័យសេដ្ឋកិច្ច ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម។ គោលបំណងសំខាន់នៃគម្រោងនេះគឺដើម្បីបង្ហាញគំរូនៃការផ្ទេរបច្ចេកវិទ្យា Rapido របស់សកលវិទ្យល័យ UTS តាមរយៈសកម្មភាពសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មីទៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅតំបន់ចំនួនពីរផ្សេងគ្នានៃប្រទេសវៀតណាមផងដែរ៕
ចាប់តាំងពីពេលនោះមក ដៃគូស្រាវជ្រាវរបស់ប្រទេសទាំងពីរនឹងធ្វើការសម្របសម្រួលគ្នាក្នុងការកែសំរួលគំរូនេះអោយបានត្រឹមត្រូវនឹងល័ក្ខខ័ណ្ឌរបស់វៀតណាម ដើម្បីអាចយកទៅអនុវត្តបាននៅទូទាំងប្រទេសផងដែរ៕