អន្តរជាតិត្រៀមខ្លួនរួចជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការស្តារបៃតងឡើងវិញ ប្រកបដោយចីរភាពក្រោយពីជម្ងឺរាតត្បាត ដោះស្រាយវិសមភាព លុបបំបាត់ភាពក្រីក្រ

(VOVWORLD) - នារសៀលថ្ងៃទី១០ កុម្ភៈ អនុរដ្ឋមន្ត្រីការបរទេស វៀតណាមលោក Dang Hoang Giang បានជួបពិភាក្សាការងារជាមួយលោកស្រី Caitlin Wiesen ប្រធានតំណាងកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម និងលោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅវៀតណាម។

អន្តរជាតិត្រៀមខ្លួនរួចជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការស្តារបៃតងឡើងវិញ  ប្រកបដោយចីរភាពក្រោយពីជម្ងឺរាតត្បាត ដោះស្រាយវិសមភាព លុបបំបាត់ភាពក្រីក្រ - ảnh 1លោកអនុរដ្ឋមន្ត្រី Dang Hoang Giang ទទួលជួបជាមួយលោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅវៀតណាម។ (រូបថត៖ baoquocte.vn)
នៅក្នុងជំនួបពិភាក្សាទាំងនេះ លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បាន បញ្ជាក់ថា អាទិភាពរបស់វៀតណាមនាពេលខាងមុខគឺការស្តារសេដ្ឋកិច្ចសង្គមឡើង វិញក្រោយពី ជម្ងឺរាតត្បាតកូវីដ-១៩ តាមទិសដៅបៃតង ចីរភាព បរិយាប័ន្ន ហើយជំរុញការច្នៃប្រឌិត។
ប្រធានតំណាង UNDP ប្រចាំនៅវៀតណាមលោកស្រី Caitlin Wiesen និង ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាមលោកស្រី Naomi Kitahara សុទ្ធតែ បញ្ជាក់នូវការគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំងវាយ តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម មានការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននានារបស់វៀតណាមជាមួយ UNDP និង UNFPA ផងដែរ។
ប្រធានតំណាងនៃទីភ្នាក់ងារអភិវឌ្ឍន៍របស់អ.ស.បទាំងពីរពោលខាងលើក៏បាន ចែករំលែកអំពីអាទិភាពក្នុងសកម្មភាពនៃទីភ្នាក់ងាររបស់ខ្លួនហើយអះអាងនូវការ ត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភវៀតណាមក្នុងការស្តារ បៃតងឡើងវិញនិងប្រកបដោយចីរភាពក្រោយពីជម្ងឺរាតត្បាត ដោះស្រាយវិសមភាព លុបបំបាត់ភាពក្រីក្រ ថែទាំ ការការពារជនងាយរងគ្រោះ ការអនុវត្តគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព អនុវត្តន៍ការប្តេជ្ញាចិត្តសម្រេចបានការបំភាយឧស្ម័នសូន្យសុទ្ធរបស់ វៀតណាមនៅឯកិច្ចប្រជុំកំពូលអំពីការប្រែប្រួលអាកាសធាតុលើកទី ២៦ របស់អង្គការ សហប្រជាជាតិ(COP២៦)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ