អន្តរជាតិសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាង១ពាន់លានអឺរ៉ូដល់អ៊ុយក្រែន

(VOVWORLD) -  នៅសន្និសីទអន្តរជាតិសាមគ្គីភាពជាមួយអ៊ុយក្រែនកាលពីម្សិលមិញ (១៣ ធ្នូ) នៅទីក្រុងប៉ារីស (ប្រទេសបារាំង) តំណាងនៃប្រទេសរាប់សិបនិងអង្គការអន្តរជាតិបានសន្យាផ្តល់ជំនួយភ្លាមៗ ដល់អ៊ុយក្រែនជាង ១ ពាន់លានអឺរ៉ូដើម្បីជំនះវិបត្តិ ក្នុងបរិបទដែលការប្រយុទ្ធកំពុងបណ្តាលការខូចខាតលើបណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗនៅអ៊ុយក្រែន។ 

សន្និសីទនេះត្រូវបានដឹកនាំដោយប្រធានាធិបតីបារាំង Emmanuel Macron ដោយមានការចូលរួមពីតំណាងប្រទេសចំនួន ៤៦ និងអង្គការអន្តរជាតិចំនួន ២៤។

យោងតាមរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna ចំនួនទឹកប្រាក់ដែលធ្វើឡើងដោយប្រទេស និងអង្គការអន្តរជាតិ លើសពីការផ្តល់ជូនដំបូងចំនួន ៨០០ លានអឺរ៉ូ ដែលរដ្ឋាភិបាលក្រុងគៀវបានធ្វើ។ ជំនួយនេះនឹងត្រូវប្រើប្រាស់ដើម្បីស្ដារប្រព័ន្ធថាមពល ជួសជុលបណ្តាញផ្គត់ផ្គង់ទឹក ម្ហូបអាហារ ប្រព័ន្ធសុខាភិបាល ជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ល។

ក្នុងពេលជាមួយគ្នានោះ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធអ៊ីនធឺណែតនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេ (G7) តភ្ជាប់បណ្តាញពីទីក្រុងតូក្យូកាលពីម្សិលមិញ (១៣ ធ្នូ) នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បានប្រកាសនូវ ជំនួយឥតសំណង់ចំនួន ២,៥ លានដុល្លារដល់អ៊ុយក្រែនដើម្បីជួយប្រទេសនេះយកឈ្នះលើការលំបាកនិងការ កង្វះថាមពលក្នុងរដូវរងានេះ។ នាយករដ្ឋមន្ត្រី Kishida ក៏បានសន្យាថានឹងបញ្ជូនម៉ាស៊ីនភ្លើង និងអំពូលសូឡាមួយចំនួនទៅអ៊ុយក្រែន។ បន្ថែមពីលើនេះ ជប៉ុនក៏នឹងផ្តល់ជំនួយដែលមានតម្លៃ ៥០ម៉ឺនដុល្លារដល់អ៊ុយក្រែន។ នៅថ្ងៃដដែល ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួនគ្រោងនឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃ ៣លានដុល្លារ ដើម្បីជួយប្រជាជននៃប្រទេសនេះ ទប់ទល់នឹងរដូវរងាដ៏អាក្រក់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ